ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះ ចិនដាក់គំនាបអាមេរិកវិញម្តង ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម

ចែករំលែក៖

មិនមែនអាមេរិកដែលចេះតែដាក់គំនាប ទៅលើភាគីម្ខាងទៀត ដើម្បីចង់បានទៅតាមគោលបំណងរបស់ខ្លួន នៅពេលនេះ ចិន កំពុងតែធ្វើសកម្មភាពតឹងតែងទៅលើអាមេរិកវិញម្តង គឺអាមេរិក ត្រូវតែលុបការដំឡើងពន្ធ ទើបបន្តពិភាក្សា រកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី​ ។

ចិនបានចេញលក្ខខណ្ឌទៅលើអាមេរិក​ គឺត្រូវតែលុបពន្ធទាំងអស់ទៅលើទំនិញនាំចូលពីចិន ទើបចាប់ផ្តើមដំណើរការពិភាក្សា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ​។

សារព័ត៌មាន​ Bloomberg បានដកស្រង់ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃទី​៥ខែកក្កដា បានផ្សាយថា កិច្ចពិភាក្សា​នឹងមិនអាចកើតឡើងជាថ្មីនោះឡើយ​ ប្រសិនបើអាមេរិក មិនលុបពន្ធនាំចូលពីចិននោះ ។​

នៅក្នុងជំនួបនាពេលកន្លងមក មេដឹកនាំ អាមេរិកចិន បានព្រមព្រៀងគ្នាតភ្ជាប់កិច្ចពិភាក្សា ឡើងវិញ​ តែអាមេរិកត្រូវតែផ្អាកដំឡើងពន្ធជាមុនសិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក​ Gao Feng ​បានបញ្ជាក់ កាលពីថ្ងៃទី​៤ ខែកក្កដាថា «ចិនមាន គោលជំហរហ៉ាងច្បាស់ ពីបញ្ហាខាងលើ» ។ នៅពេលនេះ មិនទាន់មានគម្រោងពិភាក្សាឡើយ បើអាមេរិកមិនលុបពន្ធជាមុននោះ ។

កន្លងមកមន្ត្រីអាមេរិក បានលើកឡើងថា ពន្ធដារលើមុខទំនិញមួយចំនួន និងត្រូវរក្សា​រហូតដល់មានកិច្ចព្រមព្រៀងជាថ្មី ។ កន្លងមកចិន បានចេញលក្ខខណ្ឌ​៣ចំណុច​ក្នុងនោះ លុបពន្ធទាំងស្រុង ​ រាល់ការទិញដូរត្រូវសមស្រប និងតម្រូវការប្រទេសទាំងពីរ ហើយកិច្ចព្រមព្រៀង ពឹងផ្អែកទៅលើ តម្លាភាព និងគោរពគ្នាទៅវិញទៅមក ​៕


ចែករំលែក៖