ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យចាស់ពោលថា៖ កុំទុកចិត្ត នឹងសត្វតិរច្ឆាន​ អាចវាយប្រហារម្ចាស់គ្រប់ពេល

ចែករំលែក៖

សត្វតិរច្ឆាន តែងតែមានភាពសាហាវឃោរឃៅជានិច្ច ទោះបីយើងបានចិញ្ចឹម ថែរក្សាវាយ៉ាងយកចិត្តទុកដាក់ស្រឡាញ់ប៉ុណ្ណាក្តី ។ យើងមិនអាចស្វែងយល់ពីចិត្ត និងអារម្មណ៍របស់ប្រភេទសត្វតិរច្ឆានបានឡើយ ហើយសត្វនេះ មិនចេះស្គាល់គុណ ទោស ខុស ត្រូវនោះឡើយ ទើបគេឲ្យឈ្មោះថា ជាសត្វតិរច្ឆាន ។

ពេលថ្មីៗនេះ អ្នកលេងសៀក ជនជាតិអ៊ីតាលីម្នាក់ បានស្លាប់ដោយសារតែខ្លា សម្រាប់លេងសៀករបស់ខ្លួន ពេលហាត់ខ្លា​៤ក្បាល រួមគ្នាវាយប្រហារម្ចាស់មណ្តាលឲ្យស្លាប់តែម្តង ។

អ្នកហ្វឹកហាត់​សត្វខ្លា សម្រាប់លេងសៀក លោក​ Ettore Weber អាយុ​៦១ឆ្នាំ ត្រូវសត្វខ្លា៤ក្បាល​ ខាំរហូតដល់ស្លាប់ នៅថ្ងៃទី​៤ ខែកក្កដា ក្នុងពេលកំពុងហ្វឹកហាត់នៅតំបន់​ Triggiano ។ សកម្មភាពខាងលើ កើតឡើងក្នុងពេលដែល សភាអ៊ីតាលី​អនុម័ត ច្បាប់ហាមយកសត្វ ក្នុងរោងសៀក ។

ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា សរុបមានសត្វខ្លា​ចំនួន​៨ក្បាល នៅក្នុងក្រុមសៀកនោះត្រូវប៉ូលិស ឃាត់ខ្លួន ។ ពលរដ្ឋអ៊ីតាលីមួយចំនួន ក៏បានស្នើឲ្យសម្លាប់សត្វខ្លាវាយប្រហារមនុស្សខាងលើ ហើយជំរុញរដ្ឋាភិបាល​ ចេញច្បាប់ហាមយកសត្វចូលរោងសៀក ។

សត្វព្រៃគួរតែត្រូវបានរស់នៅដោយសេរីក្នុងព្រៃ ​មិនត្រូវយកមក ធ្វើជាឧបករណ៍កម្សាន្តរបស់មនុស្សនោះឡើយ ។ កាលពីឆ្នាំ​២០១៧ សភាអ៊ីតាលី ក៏បានពិភាក្សាលើច្បាប់ ហាមយកសត្វព្រៃ មកលេងក្នុងរោងសៀក ប៉ុន្តែបរាជ័យ ។

សត្វតិរច្ឆាន បើទោះបី យើងហ្វឹកហាត់ ចិញ្ចឹករក្សា ស្រឡាញ់ប៉ុណ្ណាក្តី ក៏នៅតែមានសត្វតិរច្ឆាន​ មិនអាចកែប្រែបាន ។ ក្នុងពេលណាមួយ​សត្វនោះនឹងងាកមកវាយប្រហារលើម្ចាស់វិញដដែល ​​ដោយវាមិនស្គាល់ពីក្តីស្រឡាញ់ នោះឡើយ ៕


ចែករំលែក៖