ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់គ្រឿងចក្រចំនួន២៣គ្រឿង ដែលធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់ ដោយពុំមានច្បាប់អនុញ្ញាត ស្ថិតនៅចំណុចភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា រណ្ដៅដីនេះ ជារបស់ថៅកែ ដី ឈ្មោះអេង សុខហ្គេច ភេទស្រី ជាឈ្មួញដីដ៏ល្បីល្បាញ និងធំនៅខេត្តសៀមរាប បានធ្វើសកម្មភាពជីកដីលក់យូរឆ្នាំមកហើយ និងបានផ្អាកគ្រឿងចក្រជាង២០គ្រឿង ដែលជីកកកាយយកអាចម៍ដីលក់ ជាដីរបស់រដ្ឋយ៉ាងអនាធិបតេយ្យ ។
មន្រ្ដីឃ្លាំមើលបទល្មើសដីធ្លីបានឲ្យដឹងថា ស្ត្រីឈ្មោះអេង សុខហ្គេច នេះជាឈ្មួញដ៏ល្បីល្បាញម្នាក់ នៅខេត្តសៀមរាប ដែលល្បីរកស៊ីកាយដីលក់ មិនដែលមានសមត្ថកិច្ច ឬអាជ្ញាធរ ណាហ៊ានបង្ក្រាបម្ដងឡើយ ទើបតែពេលនេះកម្លាំងចម្រុះចុះបង្រ្កាបដល់ទីកន្លែង ។
ប្រជាពលរដ្ន នៅក្នុងមូលដ្ឋានស្មើរឲ្យកម្លាំងចម្រុះបន្ដចុះបង្រ្កាប់រណ្ដៅជាច្រើនទៀត ដែលគ្មានច្បាប់អនុញ្ញាត ៕ ប៊ុនរិទ្ធី