ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំមន្រ្ដីនគរបាល ជាពិសេសកងម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវនាំគ្នារត់ហាត់ប្រាណរាល់ពេលល្ងាច ដើម្បីថែទាំសុខភាពនិងសម្រកគីឡូ ។
ព្រឹកថ្ងៃច័ន្ទទី៨ ខែកក្កដា នេះ ក្នុងពេលគោរពទង់ជាតិ នា លោក ស ថេត ក៏បានណែនាំនគរបាល ត្រូវនាំគ្នាសម្អាតទីធ្លានៅកន្លែងធ្វើការ និង នៅក្នុងបន្ទប់ធ្វើការ ជាពិសេសកន្លែងស្នាក់នៅ ដើម្បីធ្វើឲ្យមានសោភ័ណភាពល្អ និង មានអារម្មណ៍ស្រស់ស្រាយផងដែរ។
ជាមួយគ្នានេះ លោក ស ថេត បានណែនាំឲ្យថ្នាក់ដឹកនាំប្រចាំការ ត្រូវតែមកប្រចាំការក្នុងវេនរបស់ខ្លួន ដើម្បីក្ដោបសភាពការណ៍នានា ដែលកើតឡើងក្នុងមូលដ្ឋាន ហើយមានវិធានការដោះស្រាយភ្លាមៗ ៕ ចេស្តា