ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Cellcard គាំទ្រការបរិច្ចាគជូនកុមារនៅខេត្តកំពង់ចាម

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩​៖ក្រុមហ៊ុន Cellcard បានចូលរួមជាមួយអង្គការមូលនិធិគំាទ្រកុមារ Children Support Foundation (CSF) ដែលជាគំរោងផ្តួចផ្តើមចុងក្រោយរបស់អង្គការនេះ នៅខេត្តកំពង់ចាម។

អង្គការមូលនិធិគំាទ្រកុមារ បានជួយកុមាររាប់ពាន់នាក់ និងក្រុមគ្រួសារពួកគេជារៀងរាល់ឆ្នាំ និងដើរតួរសំខាន់ក្នុងការជួយពង្រឹងផ្នែកអប់រំ ការរស់នៅ និងសុខភាព និងសុវត្ថិភាពសំរាប់អ្នកដែលខ្វះខាត។

ក្រុមហ៊ុន បានបរិច្ចាកសម្ភារៈសិក្សារជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា កណ្តាលកោះត្បូងដោយបានបង្កើតកម្មវិធីបរិច្ចាកតាមរយះការដាក់ប្រកាសនៅតាមសាខាក្រុមហ៊ុន Cellcard និងបណ្តាសាខាផ្សារ Circle K នៅរាជធានីភ្នំពេញ។

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បាននិយាយថាកម្មវិធីនៅចុងសប្តាហ៍នេះគឺជាការចួលរួមចំណែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅឆ្នាំនេះ។

លោកWatson បានបន្ថែមថា៖ «ពួកយើងចាប់អារម្មណ៍ក្នុងការព្រឹងទំនាក់ទំនងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលពួកយើងគ្រោងនឹងរៀបចំកម្មវិធី Super Data Race»។ «ក្រុមរបស់យើងបានទៅដល់ទីនោះជួបសិស្សានុសិស្ស និងសាលា ហើយរកពីវិធីល្អៗក្នុងការជួយ និងទំនាក់ទំនងជាមួយសិស្សានុស្ស និងក្រុមគ្រួសារនៅក្នុងខេត្ត។ «ការងារនេះត្រូវបានធ្វើឡើងដោយ CSF ដែលបានចូលរួមបំផុសបំផុលហើយពួកយើងទន្ទឹងរង់ចាំការចូលរួមបន្ថែមទៀតនូវគំនិតផ្តួចផ្តើមនៅពេលអនាគត»។

លោកនិយាយថា ក្រុមការងារ Cellcard សុខចិត្តចំណាយពេលថ្ងៃសៅរ៍របស់ពួកគេដើម្បីជួបជាមួយសិស្សានុសិស្ស ក្នុងនោះក៏មានដូចជាអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមគឺលោក​ Bunleng ដែលបានចូលរួមចែកសម្ភារៈសិក្សា និងបង្ហាញក្មេងៗពីរបៀបថតវីដេអូ និងការបង្ហោះលើបណ្តាញហ្វេសប៊ុក។

កម្មវិធី នេះក៏មានការចួលរួមយ៉ាងខ្ពង់ខ្ពស់ពី អភិបាលរងខេត្តកំពង់ចាម បណ្តាអង្គការជាច្រើន និងអ្នកដឹកនាំនៅក្នុងសហគមន៍។

អំពីអង្គការមូលនិធិគំាទ្រកុមារ

អង្គការមូលនិធិគំាទ្រកុមារគឺជាអង្គការមិនរកប្រាក់ចំណូល ដែលមិនពាក់ព័ន្ធលើនយោបាយ និងសាសនាណាមួយឡើយ ហើយត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០០១ និងបានដំណើរការអស់រយៈពេលជាង១៧ឆ្នាំមកហើយ។ CSF ផ្តោតសំខាន់លើកុមារ និងយុវជន។ CSF ផ្តោតសំខាន់លើការតស៊ូមតិ ការទប់ស្កាត់ និងការការពារលើការយល់ដឹងពីមេរោគ HIV និងបញ្ហាសុខភាពផ្សេងៗទៀត និងមានថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងអាហារូបករណ៍ ជួយដល់សហគ្រិនខ្នាតតូច និងផ្សព្វផ្សាយសិទ្ធិកុមារ និងការថែទាំសុខភាពនៅក្នុងសហគមន៍សម្រាប់ឱពុកម្តាយដែលមានកុមារទន់ខ្សោយនិងកម្មវិធីយុវជន។ អង្គការមូលនិធិគំាទ្រកុមារត្រូវបានបង្កើតឡើងដោយក្រសួងមហាផ្ទៃតាមរយៈសេចក្តីប្រកាសលេខ ៣៤៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៤។

 


ចែករំលែក៖