ព័ត៌មានទាន់ហេតុការណ៍៖

លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បើកយុទ្ធនាការពិនិត្យទឹកនោម រកសារធាតុញៀននៅតាមមន្ត្រីស្ថាប័ននានា ព្រមទាំងព្រះសង្ឃតាមវត្ត

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្លៃងនៅពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅបរិវេណវត្តកោងកាងស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិ នក្រុងប៉ៃលិន ខេត្តប៉ៃលិន លោក ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិន បានបញ្ជាក់យ៉ាងមុតមាំថា បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពុងតែខិតខំយកចិត្តទុកដាក់ជាពិសេសគឺនៅតាមបណ្ដាខេត្តជាប់ព្រំដែននេះតែម្ដង ។

ចំពោះខេត្តប៉ៃលិនវិញកន្លងមកកម្លាំងសមត្ថកិច្ចចម្រុះរបស់យើងបានចុះធ្វើសកម្មភាព យ៉ាងសកម្មក្នុងការធ្វើតេស្តទឹកនោមរកសារធាតុញៀន នៅតាមដងផ្លូវនិងនៅកន្លែងកម្សាន្តនានាផងដែរ។ ក្នុងនោះខេត្តប៉ៃលិនធ្វើតេស្តដល់អ្នកធ្វើដំណើរ ឃើញថាមាន 50% ផ្ទុកនូវសារធាតុញៀន។

លោក ផាន់ចាន់ធុល ក្នុងនាមប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន សូមអំពាវនាវដល់កងកម្លំាងនិងស្ថាប័នពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំមន្ត្រី នៅក្នុងសាលាខេត្តផងដែរ ត្រូវចូលរួមធ្វើតេស្ត ទាំងអស់គ្នា ពិសេសព្រះសង្ឃគង់នៅគ្រប់វត្តក៍ត្រូវតែធ្វើតេស្តដើម្បីភាពស្អាតស្អំ ដើម្បីបង្ហាញថាព្រះសង្ឃនៅខេត្តប៉ៃលិនគ្មានផ្ទុកសារធាតុញៀនទេ។

បញ្ជាក់តាមរបាយការណ៍របស់អយ្យការអមសាលាដំបូងខេត្តប៉ៃលិនបានឲ្យដឹងថា ក្នុងពិធីនេះផងដែរមានការផុតបំផ្លាញគ្រឿងញៀន២ប្រភេទគឺ ប្រភេទមេតំហ្វេតាមីន(WY) ចំនួន៣១គ្រាប់ស្មើនឹងទំងន់៥,៧៤ក្រាម និងម៉ាទឹកកកចំនួន២កញ្ចប់ ១តូច ១ធំ ទង្ងន់១២២,៣២ក្រាម ៕ ស សារ៉េត


ចែករំលែក៖