ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសពោះម៉ាយម្នាក់ បានដេកស្លាប់ នៅលើរ៉ឺម៉កកង់បី ដែលអ្នកភូមិទុកចោលចិញ្ចើមផ្លូវ ។
ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
សាកសពមានឈ្មោះ គ្រីប សុផល ភេទប្រុស អាយុ៤០ ឆ្នាំ ពុំមានមុខរបរ ខណៈដែលខ្លួនមានជំងឺថ្លើមរាំរ៉ៃ (ទៀចទឹក) ស្នាក់នៅលើរុែម៉ក របស់គេ ទុកចោលតាមផ្លូវ ចំណុចកើតហេតុ មានស្រុកកំណើតនៅ ភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ កំពង់ចាម ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើ មកស្នាក់នៅចំណុចខាងលើ ច្រើន ខែមកហើយ ដើមឡើយ ជាកម្មករសំណង់ តែដល់ធ្លសក់ខ្លួនឈឺ មានជំងឺបៀតបៀន ទៀចទឹក បានឈប់សម្រាកការងារ តែចូលចិត្តហូបស្រាជាប្រចាំ ហើយដេកសម្រាកនៅលើកន្ទុយរ៉ឺម៉កកង់បីដែលអ្នកភូមិ ដោះទុកចោល រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែកក្កដា នេះមិនឃើញបុរសខាងលើ ក្រោកងើបចេញពី រ៉ឺម៉កសោះ ទៅអើតពិនិត្យមើល ដាស់មិនងើប ទើបដឹងថាស្លាប់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។
តាមសាច់ញាតិ បុរសរូបនេះ ដែលប្រកបជារបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិនោះដែរ បានឲ្យដឹងថា បុរសឈ្មោះ គ្រីប សុផល ជាបុរសពោះម៉ាយ អត់មានកូន តាំងពីធ្លាក់ខ្លួនឈឺ ការងារក៏គ្មានធ្វើ ចូលចិត្តផឹកស្រា ស្នាក់នៅលើរ៉ឺម៉ករបស់គេទុកចោលតាមផ្លូវ រហូតដល់ដេកស្លាប់តែម្តង ។
តាមសមត្ថកិច្ច ក្រោយពីពិនិត្យ កោសល្យវិច័យរួច សន្និដ្ឋាន សពស្លាប់ដោយជំងឺ គាំងបេះដូង រួចប្រគល់ជូនសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ