ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងម្នាក់ផឹកស៊ីស្រវ៉ឹងដើររករឿងគេឯង តាមផ្លូវសាធារណ: ត្រូវអាវុធហត្ថឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់​វែង ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​ស្រុក​អន្លង់វែង ចុះ​ល្បាត​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង ។

ជា​លទ្ធផល​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០១​នាក់​ ឈ្មោះ ឡាំ ហេង​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ ភូមិ​កណ្តាល​ក្រោម ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​ម៉ូតូ​ម៉ាកវីវ៉ា​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ចំនួន​០១​គ្រឿង និង​កាំបិតបុ័ងតោ​ចំនួន​០១។

ដោយ​មូលហេតុ ផឹក​ស្រា​ស្រវឹង​ដើរ​រក​រឿង​គេឯង​តាម​ផ្លូវ​សាធារណៈ​នៅ​ចំណុច​ ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ ដែល​ឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ បាន​ធ្វើ​ការអប់រំ ​និង​កិច្ច​សន្យាឲ្យ​វិល​ទៅ​លំនៅឋាន​វិញ​ហើយ ​៕​ ប៉ែន នួន


ចែករំលែក៖