ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ទន់ឥរិយាបទទៅលើកូរ៉េខាងជើង ដើម្បីពិភាក្សាបញ្ចប់កម្មវិធីបរមាណូ

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញការយោគយល់យ៉ាងខ្លាំង ដល់កូរ៉េខាងជើង ក្រោយជំនួបលើកទីបី ។ នៅពេលនេះ លោក ត្រាំ បានប្រកាសថា គ្រាន់តែបង្កកកម្មវិធីបរមាណូ ជាមុនសិន ហើយរំសាយ និងពិភាក្សនៅពេលក្រោយ ។

ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា ​កូរ៉េខាងជើង នឹង​បង្កកកម្មវិធីបរមាណូទាំងស្រុងដើម្បីបន្តពិភាក្សាគ្នាឈានដល់ការរំសាយអាវុធបរមាណូទាំងស្រុង នាពេលខាងមុខ ។

កាលពីចុងខែមិថុនា កន្លងមក​ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​ និងមេដឹកនាំ គីម ជុងអ៊ុន បានជួបពិភាក្សាគ្នា នៅតំបន់ព្រំដែនគ្មានយោធា​ DMZ រវាងកូរ៉េខាងជើង និងខាងត្បូង ​ ដោយមេដឹកនាំទាំងពី​យលព្រមបន្តកិច្ចពិភាក្សា ស្តីពីកម្មវិធិបរមាណូជាបន្តទៀត ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានប្រកាសឲ្យដឹងថា​ ជំនួបពិភាក្សា​រវាងគណប្រតិភូមប្រទេសទាំងពីរ នឹងធ្វើឲ្យនៅខែកក្កដានេះ ។ ជាមួយគ្នានេះដែរ គណប្រតិភូអាមេរិក ពិភាក្សាទៅលើគម្រោងបង្កកកម្មវិធបរមាណូ មិនមែនរំសាយបរមាណូទាំងស្រុងដូចពេលមុននោះឡើយ​ ។ ចំណុចទាំងនោះមានន័យថា អាមេរិក​បានទទួលស្គល់កូរ៉េខាងជើង ជាប្រទេសបរមាណូ​ ដោយស្ងាត់ៗ ។

ទាំងនោះជារឿងដ៏ល្អបំផុត​សម្រាប់ប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀង បរមាណូ​ ។ តាមរយៈជំនួបនាពេលកន្លងមក ​ដោយមិនបានរៀបចំទុកជាមុន ជាការឆ្លុះបញ្ចាំងនៅចេតនាពិតប្រាកដ របស់កូរ៉េខាងជើង ចង់រំសាយអាវុធបរមាណូទើបសម្រេច ទៅជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅព្រំដែន ៕


ចែករំលែក៖