ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផលិតយន្តហោះ​ Airbus កំពុងតែដណ្តើមតំណែងពី Boeing

ចែករំលែក៖

ក្រោយពេលជួបគ្រោះថ្នាក់ពីរលើកផ្ទួនគ្នា នូវប្រភេទយន្តហោះ 737 MAX ក្រុមហ៊ុនប៊ូអ៊ីន​ បានបាត់បង់អតិថិជនជាច្រើន នៅជុំវិញពិភពលោក ហើយអតិថិជនទាំងនោះ ក៏បានងាកទៅទិញយន្តហោះពីក្រុមហ៊ុន អ៊ែរបឺស វិញម្តង ។ កត្តាទាំងនោះហើយ បានធ្វើឲ្យ ប៊ូអ៊ីន បាត់បង់តំណែងជា​ក្រុមហ៊ុនផលិតយន្តហោះលំដាប់ទី​១ លើពិភពលោក​ ។

ក្រុមហ៊ុនផលិតយន្តហោះ​ Boeing ​កំពុងតែប្រឈមនឹងការបាត់បង់តំណែងជាអ្នកផលិត និងផ្គត់ផ្គង់យន្តហោះ ធំបំផុតនៅលើពិភពលោក​ ក្រោយពេលការបញ្ជាទិញយន្តហោះ ពីអតិថិជនថយចុះ រហូតដល់ទៅ​៣៧ភាគរយ ក្នុងរយៈពេល​៦ខែដើមឆ្នាំ​២០១៩ ដោយសារតែការផ្អាកហោះហើរ ប្រភេទយន្តហោះ​ 737 MAX ។

ការបញ្ជាទិញយន្តហោះពី Boeing ​ធ្លាក់ចុះខ្លាំង បើប្រៀបធៀបនឹងក្រុមហ៊ុន ផលិតយន្តហោះនៅអឺរ៉ុប អ៊ែរប៊ឺស ​​ ។ ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ​២០១៩ ក្រុមហ៊ុន អ៊ែរប៉ឺស បានប្រគល់យន្តហោះឲ្យអតិថិជនដល់ទៅ​៣៨៩គ្រឿង កើនឡើង ២៨ភាគរយ ។ ចំណែកប៊ូអ៊ីនថយចុះ៣៧ភាគរយ ។

ដើម្បីទប់ទល់នឹង​លទ្ធផលអាក្រក់ ក្រុមហ៊នប៊ូអ៊ីន បានកាត់បន្ថយការផលិតយន្តហោះប្រភេទ MAX ពី​៥២គ្រឿង សល់តែ​៤២គ្រឿងប៉ុណ្ណោះ ក្រៅពីនេះ ក្រុមហ៊ុនបានខាត់បង់ប្រាក់១ពាន់លានដុល្លារ​ក្នុង ត្រីមាសទី​១ ឆ្នាំ​២០១៩ ។ តាមការព្យាករណ៍​នៅក្នុងត្រីមាសទីពីរក្រុមហ៊ុននឹងបន្តខាតបង់ទៀត ។

កាលពីថ្ងៃទី​៧ ខែកក្កដា កន្លងមក ក្រុមហ៊ុន អាកាសចរណ៍​ Flyadeal ​របស់អារ៉ាប៊ីសាអូឌីត បានសម្រេចលុបចោល ការបញ្ជាទិញយន្តហោះ​៣០គ្រឿង ជាមួយប៊ូអ៊ីននៅប្រភេទយន្តហោះ​737MAX។ ក្រុមហ៊ុនបានងាកទៅទិញយន្តហោះ​ Airbus A320 ​របស់ក្រុមហ៊ុន អ៊ែរប៊ឺសវិញម្តង ។ កិច្ចព្រមព្រៀងដែលក្រុមហ៊ុនបានលុបចោលមានតម្លៃដល់ទៅ​៦ពាន់លានដុល្លារ ៕


ចែករំលែក៖