ព័ត៌មានទាន់ហេតុការណ៍៖

យុវជន គង់ រ៉ៃយ៉ា ដែលប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឯក ប៉ូលីហ្វី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែកក្កដា នេះ សម្រេចឃុំខ្លួនយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារព្រៃស ពាក់ព័ន្ធករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ” ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។

លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។

សូមបញ្ជាក់ថា កន្លងមក យុវជន គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១ឆ្នាំ៦ខែម្តងរួចមកហើយ បទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធការប្រកាសធ្វើបដិវត្តពណ៌តាមបណ្តាញសង្គម Facebook ៕ ចេស្តា


ចែករំលែក៖