ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញម៉ូតូប្លុងចោលទាំងព្រឹក ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូឌ្រីមសង់សេ១២៥ មួយគ្រឿង ត្រូវបងប្អូនប្រជាពលរដ្ឋប្រទះឃើញក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពភពបានឲ្យដឹងថា នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ស្រាប់តែប្រទះឃើញម៉ូតូខាងលើដែលមាន ស្លាកលេខ 1HH 74 31 ចតចោលដោយគ្មានឃើញមនុស្សនៅក្បែរ ហើយដោយឃើញមានឈាមប្រឡាក់ និងស្នាមដួលផង ទើបរាយការណ៍ដល់សមត្ថកិច្ច ដើម្បីយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ តែម្តង ។

បច្ចុប្បន្នម៉ូតូខាងលើត្រូវសមត្ថកិច្ចរក្សារទុកនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ដើម្បីស្វែងរកម្ចាស់វិញ ៕ សុខាសែនជ័យ​


ចែករំលែក៖