ប៉ោយ៉បែត៖ អាជ្ញាធរក្រុងប៉ោយប៉ែត បន្តដាក់ថ្មពុះចែកទ្រូងផ្លូវ បន្ទាប់ពីមានការផ្អាកដាក់ថ្មពុះចែកទ្រូងផ្លូវមួយរយៈ កន្លងមក ។ ការបន្ដដាក់ថ្មពុះចែកទ្រូងផ្លូវនេះ បានធ្វើជាបន្តបន្ទាប់ តភ្ជាប់ពីទ្រូងផ្លូវចាស់ អណត្តិលោកអភិបាលក្រុងចាស់សាន ស៊ានហូ ។ ក្នុងប្រត្តិបត្តិការដាក់ថ្មពុះចែកទ្រូងផ្លូវខាងលើនោះ ដឹកនាំកម្លាំងដោយលោកអភិបាលក្រុងប៉ោយប៉ែតថ្មីគាត ហ៊ុល និងមន្ត្រីក្រុង/សង្កាត់ជា ច្រើននាក់ ។
លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុល បញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា ការដាក់ថ្មពុះចែកទ្រូងផ្លូវវខាងបន្ត ពីលោកអភិបាលចាស់ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខសណ្ឋាគារប៉ោយប៉ែត រហូតមកដល់មុខធនាគារអេស៊ីលីដា ដែលមានប្រវែងជិតមួយគឺឡូម៉ែត្រ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ ព្រោះថា កន្លងមក ឃើញហើយការគ្រោះចរាចរណ៍ មានការកើនឡើងដូចជានៅមុខធនាគារអេស៊ីលីដា/នៅមុខតំសេដ្ឋកិច្ចពិសេសផ្សារកណ្ដាល ដូច្នេះក្រោយពីការដាក់ថ្មពុះចែកទ្រូងផ្លូវ និងដាក់ភ្លើងស្តុបមក ឃើញថា កាត់បន្ថយភាពកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍បានច្រើនមិនតែប៉ុណ្ណោះ ដាក់ភ្លើងបំភ្លឺតាមគន្លងថ្មពុះចែកទ្រូងផ្លូវ និងកែលម្អទីក្រុងផង ។
លោកបញ្ជាក់ថា ថវិកាទាំអស់នេះ គឺជាថវិកាសប្បុរសជនមួយចំនួន បូករួមថវិការបស់លោកផងដែរ ទើបចេញលទ្ធផលផ្លែផ្កា ម្យ៉ាងវិញទៀត ថ្មពុះចែកទ្រូងផ្លូវខាងលើ ដែលក្រុមការងារកំពុងធ្វើនោះ មិនមែនទិញនោះទេ ដោយក្រុមការងាររដ្ឋបាលក្រុង គាត់ចាត់ចែងកម្លាំងបានជួលជាងធ្វើពុម្ពខ្លួនឯង ដោយពុម្ពមួយស្មើទឹកប្រាក់ឈ្នួល ជាង៥០០ដុល្លារ ដែលក្នុងមួយថ្ងៃផលិតបាន១២ដុំ ប៉ុន្តែមន្ត្រីសកម្មរបស់យើង ទទួលខុសត្រូវស្តារលូផង ដូច្នេះកាតព្វកិច្ចរបស់លោក មានមួយក្រុមប្រហែលម្ភៃនាក់ គឺមានការងារពីរផ្លូវ គឺស្តារប្រព័ន្ធលូពេលមេឃភ្លៀង និងមេឃរាំងចាក់ពុម្ព ហើយយើងធ្វើរាល់ថ្ងៃ គឺធ្វើពុម្ពផង ចាក់គម្របលូ ក្រុមនេះក្រុមអភិវឌ្ឍន៍ក្នុងក្រុងតែម្ដង ។
ដូច្នេះសព្វថ្ងៃ ជួលកម្មករចាក់ថ្មពុះចែកទ្រូងផ្លូវដោយខ្លួនឯង ទាំងនេះ កាត់បន្ថយយកប្រាក់ទៅទិញថ្ម ពុះចែកទ្រូងផ្លូវច្រើន ហើយយកប្រាក់ដែលសេសសល់ទាំងនោះទៅច្នៃធ្វើអ្វីផ្សេងទៀត ។ ប៉ុន្តែតម្លៃទិញថ្ម ខ្សាច់ ស៊ីម៉ងត៍ និងឈ្នួលកម្មករធ្វើ មិនទាន់សរុបទឹកប្រាក់នៅឡើយ ព្រោះគោលដៅ ធ្វើដល់ធនាគារអេស៊ីលីដា ប៉ុន្តែកាធ្វើរបស់រដ្ឋបាលក្រុងពេលនេះ បានតែសែសិបភាគរយតែប៉ុណ្ណោះ ៕ នីមវណ្ណា