ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីស RX.300 ពន្លះម៉ូតូវ៉េវអាល់ហ្វា ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ជើងពីរកំណាត់ សន្លប់ស្តូកស្តឹងលើស្ពានសេកុង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តឡិចស៊ីស RX.300 ពណ៌ខ្មៅ ពន្លះជាមួយម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាក់លេខរដ្ឋ ជាមន្ត្រីបរិស្ថាន ទើបតែមកពីការពារព្រៃឡង់ បើកបរបញ្ចាស់ទិសគ្នា ខណៈរថយន្ត.ឡិចស៊ីស RX300 ពណ៌ខ្មៅ បើកបរពីជើងទៅត្បូង ម៉ូតូពីត្បូងមកជើង វ៉ាក់គ្នាធ្វើឲ្យរថយន្តបុកម៉ូតូ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់សន្លប់ស្តូកស្តឹង លើស្ពានតែម្តង ឯម៉ូតូរងការខូចខាតទាំងស្រុង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅលើស្ពានសេកុង ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ រថយន្ត និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា ម៉ូតូប្រឹងឡើង រថយន្តប្រឹងចុះ ព្រោះតែចាំង នឹងភ្លើងហ្វា រថយន្ត ទើបធ្វើឲ្យអ្នកបើកបរម៉ូតូ ងងឹត ទើបរេទៅឆ្លងគំនូសលឿង ធ្វើឲ្យរថយន្តបុកពេញទំហឹងផ្លោងមកបុក នឹងកញ្ចក់រថយន្តរួចផ្លោងធ្លាក់ មកវិញសន្លប់ស្លូកស្តឹងតែម្តង ។

ប្រភពដដែលបន្តថា ជនរងគ្រោះបើកបរម៉ូតូឈ្មោះ តេន សុផល (ហៅពែក) ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅភូមិកោះភ្នៅ ឃុំអូរស្វាយ ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចំណែកម្ចាស់រថយន្តបង្ក ជាមន្ត្រីហិរញ្ញវត្ថុខេត្ត មិនដឹងតួនាទី ក្រោយពេលកើតហេតុ ទើបនគរបាលចរាចរណ៍មកដល់ វាស់វែងរួចយកអ្នករងគ្រោះ ទៅមន្ទីរពេទ្យខេត្តសង្គ្រោះបន្ទាន់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តឡិចស៊ីស RX.300 ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 2L.1789 ម៉ូតូជនរងគ្រោះម៉ាក់ វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស្លាកលេខ រដ្ឋ 19.10517 បញ្ច្រាសទិសគ្នា ។ ជនរងគ្រោះបើកបរពីត្បូងទៅជើង រថយន្តពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បណ្តាលឲ្យរថយន្តបុកម៉ូតូពេញទំហឹង ខូចខាតទាំងស្រុង ធ្វើឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្នំពេញ ចំណែករថយន្តបង្គ និងម៉ូតូរងគ្រោះត្រូវបាន យកមករក្សាទុកនៅស្នងការរដ្ឋាននគបាលខេត្ត រង់ចាំភាគីចូលខ្លួនមកដោះស្រាយពេលក្រោយ ៕ មាស សផាត


ចែករំលែក៖