ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ និងលោកជំទាវ នៅព្រឹកថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរពិធីដំណើរការផលិតភាពយន្ត «ជនដែលត្រូវគេបាញ់» ខ្សែភាពយន្តនេះ គឺដកស្រង់ចេញរឿងរ៉ាវពិតរបស់យុវជនខ្មែរម្នាក់ ដែលហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ។
ពិធីនេះបា្ររព្ធនៅទីតាំងខាងកើត ជាប់អតីតក្រសួងប្រៃសណីយ៍ ទូរគមនាគម មានការអញ្ជើញចូលរួមពីសំណាក់លោក ទៀ សីហា អភិបាល ខេត្តសៀមរាប ផលិតករភាពយន្តលោកនាយឧត្តម សេនីយ៍ណឹម សុវត្ថិអ្នកនិពន្ធសៀវភៅ «ជនដែលត្រូវគេបាញ់ » ព្រម ទាំងឥស្សរ ជនតស៊ូរំដោះជាតិ ជាមួយ សម្តេចព្រមទាំងអ្នកពាក់ ព័ន្ធយ៉ាងច្រើនផងដែរ ។
នៅថ្ងៃនេះ កម្ពុជាកំពុងតែទទួលបានសុខសន្តិភាព កម្ពុជាបានដំណើរការរៀប ចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ តាមបែបប្រជាធិបតេយ្យ ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយច្បាស់ លាស់ ។ ប៉ុន្តែបើក្រឡេកថយក្រោយទៅ៥៤ ឆ្នាំមុនវិញ ពោលគឺថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ១៩៦៥ គឺជាពេលវេ លាមួយដែលចងចាំមិនភ្លេចរបស់ឥស្សរជនខ្មែរម្នាក់នោះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានក្រុមជីវពលចាប់យកទៅបាញ់សម្លាប់ ក៏ប៉ុន្តែដោយសារតែជីវិតសម្តេចថ្លៃ សម្តេ ច ក៏បានរួចផុតពីការចាប់យកទៅបាញ់សម្លាប់នេះ ហើយមាន ជោគវាសនាខ្ពស់ដូច សព្វថ្ងៃ ។ នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាតឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ។ …ពិតជាពិបាកពន្យល់ ពិតជាពិបាកជឿនាពេលដែលយើងពុំបានឆ្លងកាត់រឿងរ៉ាវ នៃជីវិតរបស់មនុស្សជាច្រើនដែលជាបុព្វបុរសដែលជាអ្នក ដឹកនាំនឹងនាំប្រទេសជាតិយើងទទួលបានសុខសន្តិ ភាព និងការអភិវឌ្ឍរហូតមកទល់ថ្ងៃនេះ ។ វាហាក់ ដូចជារឿងនិទានខ្លះជាការតាក់តែងនិពន្ធសាច់រឿងខ្សែ ភាពយន្តដ៏អស្ចារ្យរបស់ Hollywood ឬជាសុបិន្តដ៏កម្រនឹងបានជួប ប្រទះ ។ ប្រសិនបើយើងបានឃើញច្បាស់នូវដំណើរបត់បែនឆ្លងកាត់គ្រប់ឧប សគ្គខ្សែជីវិតរបស់ថ្នាក់ដឹក នាំរបស់យើងគ្រប់ៗគ្នា ដែលមានរហូតមកដល់ពេលនេះ ។
សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមជីវិត និងមគ្គុទេសក៍ភាពចាប់ពីរាត្រីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៧ ដោយយកជីវិតធ្វើដើមទុនហើ យ យើងទើបបានប្រារព្ធនូវទិវាចងចាំខួប៤២ឆ្នាំ នាពេលថ្មីៗនេះ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៩ នៅកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅក្នុងប្រវត្តិសាស្រ្ត ដែលនាំឲ្យប្រទេសជាតិបង្កើតនូវសុខសន្តិភាពឆ្លងកាត់ពីសង្រ្គាមរ៉ាំរ៉ៃរហូតដល់មាន ការអភិវ ឌ្ឍគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ន ។
ក្នុងចំណោមរឿងរ៉ាវព្រឹត្តិការណ៍ទាំងអស់ ដែលកត់ ត្រាមិនចេះចប់ ក៏មានអព្ហូតហេតុ ឬក៏ភាពអស្ចារ្យមួយបានកើតឡើងនារសៀលភ្លៀងធ្លាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា គឺយុវ ជនម្នាក់ត្រូវបានគេចោម រោមចាប់ចងដោយ មិនប្រាប់មូលហេតុ និងពុំអាចតវ៉ាបានដោយគ្មានតុលា ការកាត់ក្តី និងត្រូវបានចាប់បណ្ដើរ ទៅប្រហារជីវិតក្រោមភ្លៀងផ្គរដោយគ្មានកំហុស មិនបានដឹងរឿងរ៉ាវ ហើយក៏គ្មានអ្នកណានឹងងើបឡើងដើម្បីតវ៉ាកើត គឺមានតែបណ្ដោយតាមវាសនា ហើយអ្វីដែលនៅសេសសល់តែមួយគត់នៅក្នុងក្ដីសង្ឃឹម គឺរំពឹងទៅលើទឹកដោះម្តាយថ្លៃ ប៉ុន្ដែក្ដីស្រម៉ៃ និងក្ដីសង្ឃឹម តែមួយនោះពិតជាសក្ដិសិទ្ធលើសពីអ្វីទាំងអស់ ។
នឹកគុណម៉ែដែលជាព្រះរស់ និងដែលបីបាច់ថែរក្សានឹកដល់គ្រួ សារមានប្អូន ស្រីដែលគេប៉ងធ្វើបាប… ។ នៅក្នុងហោប៉ៅមានលុយតែប៉ុន្មានរៀល និងបំណងចុងក្រោយគឺយកទៅជូនម៉ែដោយរំពឹងថា នាពេលបន្តិចទៀតដឹងថាត្រូវគេបាញ់ប្រហារសម្លាប់ ។ ហួសពេលនឹងតក់ស្លុត ហួសពេលនឹងខ្លាចរអារ នឹងបារម្ភក៏សម្លឹងចុងកាណុងនៅពីមុខហើយឮស្នូរផាំងៗ… ។
ជីវិតយុវជនមួយរូបនេះ បានត្រូវរស់ឡើងវិញដោយពុំមានមូល ហេតុណាមួយអាចបញ្ជាក់ឲ្យបានច្បាស់ពន្យល់ឲ្យបានអស់ ហើ យ ក៏ពិបាកជឿ តែជារឿងពិតជាក់ស្តែងមិនអាចមើលរំលង និងបដិសេធកើតព្រោះយុវជននោះ កំពុងនៅទីនេះ ថ្ងៃនេះ គាត់គឺសម្តេចពិជ័យសេនា ទៀ បាញ់ ៕ សុខដុម