ភ្នំពេញ៖ សាទរចំពោះតារាចម្រៀងសម្តែង របាំ នាង ស៊ូ ដាណេ បានចូលរោការហើយជាមួយគូស្នេហ៍ជាអាណិកជនមកពីសហរដ្ឋអាមេរិក ។ ពិធីសូត្រមន្តមង្គលការត្រូវបានធ្វើឡើងនៅថ្ងៃទី២០ខែកក្កដានេះនឹងបន្តរៀបចំពិធីផ្សេងៗរួមទាំងទទួលភ្ញៀវកិត្តិយសនៅថ្ងៃបន្ទាប់នេះ ។
តស៊ូក្នុងការងារសិល្បៈ និងពាំនាំយកសិល្បៈខ្មែរទៅបង្ហាញលើឆាកអន្តរជាតិជាច្រើនកន្លងមក ពេលនេះ តារាស្រី ស៊ូ ដាណេ សម្រេចក្តីបំណងស្វែងរកបានបុរសជាគូគាប់ទ្រនាប់ចិត្តហើយឈ្មោះលោក អែម សុវណ្ណាជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ។ មង្គលការរបស់នាងរៀបចំជាផ្លូវការនៅថ្ងៃទី២១ កក្កដា ២០១៩ នាស្រុកបារាយ ខេត្តកំពង់ធំ ជាទឹកដីកំណើត ។ ភ្ញៀវកិត្តិយសជាអ្នកសិល្បៈមួយចំនួននឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងពិធីនេះ ។
គួរបញ្ជាក់ដែរថា សិល្បករស៊ូ ដាណេ មានជំនាញលើសិល្បៈស្ទើរគ្រប់ទម្រង់ទាំងបុរាណ និងសម័យ មានដូចជាការសម្តែងល្ខោនបាសាក់ យីកេ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ច្រៀង ស្មូត ហើយពេលនេះនាងកំពុងសិក្សាលើជំនាញនិពន្ធផងដែរ ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើតារាស្រីរូបនេះនឹងចាកចេញទៅរស់នៅជាមួយស្វាមីនៅពេលណាដែរ ប៉ុន្តែកន្លងមតារាស្រីរូបនេះធ្លាបចេញទៅសម្តែងស្ទើពេញមួយឆ្នាំនៅទីនោះផងដែរ៕ វឌ្ឍនា