ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើ ដែលឈ្មួញលាក់ទុក ត្រូវសមត្ថកិច្ចរកឃើញ ហើយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ គំនរឈើដែលក្រុមឈ្មួបានយកមកលាក់ទុកក្នុងព្រៃ ត្រូវបានកំម្លាំងចម្រុះស្រុកអូរយ៉ាដាវចុះរុករកឃើញ ហើយយកមករក្សាទុក ។

ករណីនេះ កើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ការចុះបង្ក្រាបនេះ មានការចូលរួមដោយលោក ហ៊ី សុភាព អធិការរងដឹកនាំដោយលោក រចំ ហ្វា អភិបាលរងស្រុកអូរយ៉ាដាវ និងលោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ និងកម្លាំងកងរាជអាវុធហត្ថស្រុក បានរុករកឃើញឈើចំនួន១៦កំណាត់ ឡាំងបួនជ្រុង ប្រវែង៣ម៉ែត្រ នៅក្នុងភូមិសាស្រ្តខាងលើ ។

ក្រោយពេលបង្ក្រាបរឹបអូសបានវត្ថុតាង សមត្ថកិច្ចបានដឹកជញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ រង់ចាំធ្វើកំណត់ហេតុប្រគល់ឲ្យជំនាញចាត់ការបន្ត ៕ ជីវ័ន្ត


ចែករំលែក៖