ខេត្តសៀមរាប៖ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋមួយបានកើតឡើង ដោយសារគេបានប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅចំណុចដីឡូតិ៍ទុកចោលនៅខាងលិចសណ្ឋាគារអង្គរហ្គ្រង់អូរតែល នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាប ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីមនុស្សដេកស្លាប់ ហើយសពមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២០ឆ្នាំ ជាជនអនាថា បានចូលទៅធ្វើរោងស្នាក់នៅក្នុងដីឡូតិ៍ខាងលើ ។
សមត្ថកិច្ចបន្តថា តាមការពិនិត្យសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។ សមត្ថកិច្ចបន្ថែមថា មូលហេតុសពស្លាប់ដោយសារជំងឺប្រចាំកាយ (ហូបចុកមិនគ្រប់គ្រាន់) ។ បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យសពរួច ត្រូវបានរថយន្តពេទ្យខេត្តដឹកយកទៅបូជានៅវត្តដំណាក់ ៕ ប៊ុនរិទ្ធី