ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ ដែលបានលាក់ទុកអាវុធកែឆ្នៃ ដឹងខ្លួនទាន់ពេល យកមកប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង ៩និង១៥ នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅប៉ុស្ដិ៍រដ្ឋបាលនគរបាល ទំនប់ដាច់ ។
សមត្ថកិច្ចបានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួន ០២នាក់ បានយកកាំភ្លើងកែច្នៃ (ឆ្នុកដូង) ចំនួន ០២ដើម មកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំនប់ដាច់ ទី១. ឈ្មោះ ជិន វី ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិមានជ័យ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ទី២. ឈ្មោះ គិន រដ្ឋា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថាបានអប់រំណែនាំ ពន្យល់អំពីផ្លូវច្បាប់ដល់ពួកគាត់ និងបានឲ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕ ប៉ែន នួន