ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២នាក់ប្តី ប្រពន្ធ ត្រូវបានបុក្គលឈុន​ប៉ន​ បន្តប្តឹងធ្វើទុក្ខបុកម្នេញដើម្បីទាមទារយកដីចំណីទន្លេទាំងបំពានច្បាប់

ចែករំលែក៖

ខេត្តកណ្តាល៖ លោកប្លុង​ វិសាល​ ចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តកណ្តាល​ បានចេញដីកាកោះហៅប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ​ចូលខ្លួនមកបំភ្លឺនៅព្រឹកថ្ងៃទី២៤​ ខែកក្តដា​ ឆ្នាំ២០១៩នេះដើម្បីសាកសួរបន្ទាប់ពីទទួលពាក្យបណ្តឹងលេខ៤១៩ចុះថ្ងៃទី២៤​ ខែឧសភា​ ឆ្នាំ២០១៩ កន្លងទៅដែលដើមបណ្តឹងប្តឹងសុំឲ្យតុលាការចេញសាលក្រមយកដីដុះចំណីទន្លេបាសាក់ជាដីរបស់រដ្ឋស្ថិតក្នុងភូមិព្រែកតាប្រាក់​ ឃុំតាលន់​ ស្រុកស្អាង​ ។

ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធដែលត្រូវបានលោកចៅក្រមកោះហៅនោះឈ្មោះញ៉ុល​ យឺត​ អាយុ៥០ឆ្នាំនិងឈ្លោះឆុន​ ម៉េន​ អាយុ៤៩ឆ្នាំ​ អ្នកទាំង២ធ​ មានទីលំនៅភូមិព្រែកតាប្រាក់​ ឃុំតាលន់​ ស្រុកស្អាង​ ។

ស្ត្រីឈ្មោះឆុន​ ម៉េន​ បានបង្ហាញដីកាបន្ទាប់ពីរូបគាត់និងប្តីចូលមកឆ្លើយបំភ្លឺតាមដីកាកោះតាមការកំណត់​ រួចមក​ ក៏បានសំដែងនូវការក្តុកក្តួលប្រាប់អ្នកយកព័ត៌មានថា រូបកាត់ទាំង២នាក់ប្តីប្រពន្ធរងនៅបណ្ដឹងពីបុគ្គលម្នាក់ឈ្មោះ ឈុន ប៉ន បានប្ដឹងធ្វើទុក្ខបុកម្នេញពួកគាត់មកកាន់តុលាការខេត្ដកណ្ដាល ដោយមួលបង្កាច់ពីការពិត ដែលបុគ្គលមានអំណាចរូបនោះ ប្ដឹងចោទប្រកាន់ពួកគាត់ទាំងបំពានច្បាប់ ។

ស្រ្ដីខាងលើបានបន្ដថា កន្លងមកឈ្មោះ ឈុន ប៉ន រូបនេះ បានប្ដឹងគាត់ទៅសាលាឃុំតាលន់ ទាមទាយកដីដុះចំណីទន្លេ ដែលគាត់បានអាស្រ័យផលជាច្រើនឆ្នាំមកហើយ ទើបមកដល់អំឡុងឆ្នាំ២០១៩នេះបុគ្គលឈ្មោះ ឈុន ប៉ន តេ​ គម្រាមនិងជេររូបគាត់ដូចស្រាតដើរ ដោយបង្ខំឲ្យគាត់ឈប់ដាំដុះលើដីចំណីទន្លេ ដែលជាដីកេរ្ដិ៍ពីម្ដាយរបស់គាត់ ។ ស្រ្ដីរូបនោះបន្ដថា គាត់និងប្ដីយល់ព្រមទទួលស្គាល់ថា ម្ដាយរបស់គាត់ពិតជាបានលក់ដីនោះមែន តែមិនមែនជាដីចំណីទន្លេនោះទេ គឺការលក់ទិញវាស់ម៉ែត្រទទឹងនិងបណ្ដោយត្រឹមត្រូវថែមទាំងមានបោះបង្គោលព្រំប្រទល់ទៀតផង តែបែជាឈ្មោះ ឈុន ប៉ន នៅតែទាមទាដីដុះចំណីទន្លេ ជាប់ដីគាត់ដែលទិញនោះ ដើម្បីកាន់កាប់មិនឲ្យគាត់អាស្រ័យផល ថែមទាំងដាក់ពាក្យបណ្ដឹងទៅសាលាឃុំតាលន់ តែអាជ្ញាធរឃុំមិនកាត់ក្ដីឲ្យខាងណាឈ្នះចាញ់ទេ ដោយសារតែដីចំណីទន្លេជាដីរបស់រដ្ឋ ។

លុះក្រោយមកបែជាឈ្មោះ ឈុន ប៉ន មកដាក់ពាក្យបណ្ដឹងនៅតុលាការខេត្ដកណ្ដាល ដោយចោទប្រកាន់គាត់ប្រើហិង្សាទៅលើបុគ្គលឈ្មោះ ឈុន ប៉ន ខុសពីការពិតទើបតំណាងអេយ្យការលោកសេង​ រិទ្ធី​ ក៏បានតម្កល់រឿងអត់ចាត់ការទេ ។ តែបែជាលោកឈុន​ ប៉ក់​ នៅតែបន្តប្តឹងសុំឲ្យតុលាការចេញសាលក្រមយកដីដុះចំណីទន្លេបាសាក់ទទឹង៥០ម៉ែត្របណ្តោយ២៣០ម៉ែត្រ​ ជាដីរបស់រដ្ឋ​រលោភបំពានច្បាប់ដដែល ។

ទាក់ទិននិងបណ្តឹងខាងលើលោកមេឃុំតាលន់លោក ភីន​ លឹម​បឿនបានប្រាប់ភ្នាក់ងារសាព័ត៌មានកន្លងមកឲ្យដឹងថា កន្លងមកឈ្មោះឈុន ប៉ន​ នេះបានមកដាក់ពាក្យបណ្ដឹងទាមទារយកដីដុះចំណីទន្លេតែខ្ញុំ(មេឃុំ)មិនអាចដោះស្រាយចេញ ឬសម្រេចឲ្យអ្នកណាឈ្នះបានឡើយ ដោយសារតែដីនេះ ជាដីដុះចំណីទន្លេរបស់រដ្ឋ ។ ចំណែកភាគីដើមបណ្តឹងលោកឈុន​ ប៉ន​ មិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទអត់ចូល៕ ស្អាងជ័យ


ចែករំលែក៖