ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ សមាជិកអាវុធហត្ថរាជធានីភ្នំពេញ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី មាស សំរាំង មេបញ្ជាការរង កងអនុសេនាតូចទី២ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ធ្ងររហូតផុងលលាក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត។
លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសំណេះសំណាលផ្តាំផ្ញើឲ្យអ្នកជំងឺ ធ្វើយ៉ាងណាថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់ និងអនុវត្តតាមការណែនាំ របស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ រីឯការចំណាយអង្គភាពនឹងរ៉ាប់រងការចំណាយលើថ្លៃព្យាបាលទាំងស្រុង ព្រមជាមួយគ្នានោះ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក នៃមន្ទីរពេទ្យកាល់ម៉ែត បានសម្របសម្រួល សម្រាលបន្ទុក ក្នុងការសម្រាកព្យាបាល ដោយគិតតម្លៃត្រឹមតែ៥០% ប៉ុណ្ណោះ។
លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សាស្ត្រាចារ្យ ឈាង រ៉ា ដែលបានចាត់ចែងក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ព្យាបាលអ្នកជំងឺយ៉ាងដិតដល់ ព្រមទាំង បានសម្រាលបន្ទុកចំណាយ លើការសម្រាកព្យាបាល។ ព្រមជាមួយគ្នានោះ មានអ្នកជំងឺម្នាក់គ្រោះថ្នាក់ចរាចរណ៍ មកពីខេត្តកំពង់ចាម កំពុងសម្រាកព្យាល ក្នុងបន្ទប់រួមជាមួយលោក មាស សំរាំង ត្រូវបានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភនូវថវិកា ចំនួន១០០$ ទឹកដោះគោ០១កេស ទឹកបរិសុទ្ធ០១កេសផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖