ខេត្តព្រះសីហនុ៖ យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ មានអំពើហិង្សាមួយ កើតឡើងរវាងកម្មករជនជាតិចិនមានគ្នា៦នាក់ ព្រួតគ្នាវាយទៅលើជនជាតិចិនម្នាក់ទៀតឈ្មោះឈិន ចុងហាន ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ បណ្តាលមកពីក្រុមកម្មករជនជាតិចិនខឹងនឹងរឿងមិនបើកលុយឲ្យកម្មករ ។
ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបង្កហិង្សានាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕ ឆ្លាម សមុទ្រ