ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “អភិក្រមនៅតែបន្តគ្មានការរាថយឡើយ ដោយរឿងជាច្រើនបានដាក់ចូលអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ជាបន្តបន្ទាប់” ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ ខណៈអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែលបាន និងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។
ថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ ទើបចាប់ខ្លួនប្រធានមន្ទីរ អនុប្រធាន និង មន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ដោយទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់ ៕ ចេស្តា