ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧:២០នាទីល្ងាច ចំនុចផ្សារអូឡាំព្យាជាន់ទី៥ ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មានករណីលូកហោប៉ៅលួចសម្ភារ:ដែលបង្ករឡើងដោយជនសង្ស័យចំនួន១នាក់ ឈ្មោះ ឡុង ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉តូឌុប ស្នាក់នៅផ្ទះលេខ ៣៧៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នុំពេញឃាត់ខ្លួន (ពិនិត្យទឹកនោមគ្មានសារធាតុញៀន)
ជនរងគ្រោះឈ្មោះសេង គីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៣២អុឺ០ ផ្លូវ១៦៦ ភូមិ១ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។
ហេតុការណ៌ វេលាម៉ោង ១៧:២០នាទី ជនសង្ស័យបានចូលផ្សារអូឡាំព្យាឡើងជាន់ទី៥ច្រកជណ្តើរ រួចធ្វើសកម្មភាព លូកហោប៉ៅបំរ៉ុងលួច សំភារៈជនរងគ្រោះ តែត្រូវសន្តិសុខផ្សារអូឡាំព្យាឃាត់ខ្លួន រួចប្រគល់អោយនគរបាលប៉ុុស្តិវាលវង់តែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ស រស្មី