ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហើយ រត់មិនរួច ត្រូវបានម្ចាស់តាមទាន់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ១គ្រឿង បានសម្រេចហើយជិះមិនកើតបានអូសរត់តាមផ្លូវត្រូវតែត្រូវបានម្ចាស់តាមទាន់ ក៏ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១សាកសួរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោយផ្សារឯករាជ្យ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើឈ្មោះយូ មករា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះអ៊ុំ ភារិទ្ធិ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ២E0 ត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ រីឯម៉ូតូដែលត្រូវចោលួចនោះម៉ាកគុបស៊េរីឆ្នាំ១៩៩៦ ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ដ-4919 ភព1 ។

សាក្សីបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់ខ្លួន ខណៈនោះជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចកាច់សោកបានសម្រេចប៉ុន្តែម៉ូតូអត់ឆេះជននោះក៏បានអូសរត់គេចខ្លួន ។ ចំណែកជនរងគ្រោះក្រោយពីដឹងថាម៉ូតូត្រូវចោរលួចបាន ក៏បានចេញតាមរកហើយ ក៏ប្រទះឃើញជនសង្ស័យកំពុងអូសម៉ូតូនៅចម្ងាយប្រហែល៣០០ម៉ត្រពីផ្ទះ ក៏ស្រែកឆោរឡោផ្អើលអ្នកភូមិបាននាំគ្នាជួយដេញតាមចាប់បានភ្លាមៗរួច នាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១សាកសួរដម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់តែម្ដង ចំណែកម៉ូតូត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ ៕ សុខាសែនជ័យ​


ចែករំលែក៖