ព័ត៌មានទាន់ហេតុការណ៍៖

វិវាទរវាង ជប៉ុន និងកូរ៉េខាងត្បូង កាន់តែរាលដាលខ្លាំងឡើង​

ចែករំលែក៖

វិស័យសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ រងផលប៉ះពាល់យ៉ាងខ្លាំង​​ ដោយសារតែការប្រឈមមុខតានតឹងដាក់គ្នា​ រយៈពេលកន្លងមក​ ។ ជប៉ុនបាន រឹតបន្តឹងការនាំចូល​​ ទំនិញ មួយចំនួន ពីកូរ៉េខាងត្បូង ក្នុងនោះវិស័យបច្ចេកវិទ្យា ជាដើម ។

វិវាទចាប់ផ្តើមចេញពីតុលាការកូរ៉េខាងត្បូង ចេញសេចក្តីសម្រេច ឲ្យជប៉ុនសងសំណង​ពលកម្ម ក្នុងសម័យ​អណានិគមន៍ របស់ជប៉ុន ហើយបង្ខំឲ្យពលរដ្ឋកូរ៉េខាងត្បូងធ្វើពលកម្មដោយគ្មានប្រាក់ខែ​។

ក្រុមហ៊ុនអាកាសចរណ៍​​ Korean Airផ្អាកជើងហោះហើរទៅកាន់ជប៉ុន ។ វិវាទរវាង កូរ៉េខាងត្បូង និងជប៉ុន កាន់តែតានតឹងខ្លាំងឡើងៗ ហើយពលរដ្ឋកូរ៉េខាងត្បូង បាននាំគ្នាឈប់ប្រើប្រាស់ ផលិតផលរបស់ជប៉ុន ក្នុងនោះមានទាំង​រថយន្តផងដែរ ។​ ក្រៅពីនេះ អ្នកទេសចរណ៍ជនជាតិកូរ៉េខាងត្បូងក៏មិនទៅកម្សាន្តនៅជប៉ុន ជាការប្រឆាំង​ ។ ចំណុចទាំងនោះហើយធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍​កូរ៉េខាងត្បូង​ Korean Airបានសម្រេចផ្អាកជើងហោះហើរ ពីទីក្រុង​ Busan ទៅកាន់ទីក្រុង​ Sapporo ​របស់ប្រទេសជប៉ុន​ចាប់ពីថ្ងៃទី៣ ខែសីហា ខាងមុខ ដោយសារតែ អ្នកធ្វើដំណើរថយចុះខ្លាំង ។

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Airបានបញ្ជាក់ថា ក្រុមហ៊ុន និងកាត់បន្ថយជើងហោះហើរ ចុះឡើងរវាងប្រទេសទាំងពីរ ឬក៏ប្តូរទៅហោះហើរយន្តហោះធុនតូចជំនួសវិញ​ក្នុងខែសីហាខាងមុខ ។ ក្រុមហ៊ុនក៏បានប្រកាសថា អ្នកដំណើរទិញសំបុត្រយន្តហោះថយចុះយ៉ាងខ្លាំង​។

ការសម្រេចខាងលើរបស់ក្រុមហ៊ុន អាកាសចរណ៍​​ Korean Airកើតឡើងក្នុងពេលដែលទំនាក់ទំនង សេដ្ឋកិច្ចនយោបាយ រវាងកូរ៉េខាងត្បូង​ និង​ជប៉ុន កាន់តែតានតឹង ​ហើយកាលពីពេលកន្លងមក រដ្ឋាភិបាលទីក្រុងតូក្យូបានផ្អាក់លក់សម្ភារបច្ចេកវិទ្យាមួយទៅចំនួនទៅឲ្យទីក្រុងសេអូល។​

អំពីវិស័យទេសចរណ៍វិញ ​​ពលរដ្ឋកូរ៉េខាងត្បូង ទស្សនកិច្ចទៅកាន់ជប៉ុន ស្មើ​២៤,២ភាគរយ​ក្នុងចំណោមទេសចរណ៍បរទេសទាំងអស់នៅជប៉ុននាឆ្នាំ​២០១៨ គឺឈរលំដាប់ទីពីរបន្ទាប់ពីអ្នកទេសចរណ៍ជនជាតិចិន​។

ពាក់ព័ន្ធនឹងការប្រឈមមុខតានតឹងនោះដែរ នៅថ្ងៃទី​២៩ ខែកក្កដា ​មន្ត្រីកូរ៉េខាងត្បូង បានប្រកាសថា និងទៅកាន់ប្រទេសជប៉ុនក្នុងសប្តាហ៍នេះដើម្បីពិភាក្សា ស្តីពីវិវាទពាណិជ្ជកម្ម​ ​រវាងប្រទេសទាំងពីរ ៕


ចែករំលែក៖