ព័ត៌មានទាន់ហេតុការណ៍៖

សុភ័ក្រ ណាណូ នៅពីក្រោយ ភាពស្រស់ស្អាត តារាស្ស្រី ហេង ចន្ថា លើទឹកដីសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះគឺកញ្ញា ហេង ចន្ថា បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលក្រោយពីនាងបានបង្ហាញរូបសម្រស់ តុបតែងខ្លួនយ៉ាងស្រស់សោភាលើទឹកដីនៃខេត្តសៀមរាប ។ នៅពីក្រោយការតុបតែងមុខដ៏ទាក់ទាញនេះ គឺត្រូវបានគេដឹងថា ជាទឹកដៃនៃមេជាងជំនាញល្បីឈ្មោះ សុភ័ក្រ ណាណូ ។

ទោះមិនស្គាល់ជាទូទៅខ្លាំង ប៉ុន្តែ សុភ័ក្រ ណាណូ ត្រូវបានអ្នកសិល្បៈប្រុសស្រីល្បីឈ្មោះពិសេសក្រុមម្ចាស់ហាងសម្អាងការល្បីល្បាញជាច្រើនបានស្គាល់ និងកោតសរសើរតាមរយៈជំនាញផាត់មុខ ធ្វើសក់តុបតែខ្លួនសម្រាប់កូនកំលោះក្រមុំក្នុងពិធីអាពាហ៍ពិពាហ៍ ។ អ្នកជំនាញរូបនេះត្រូវបានកេដឹងថាមានបទពិសោធន៍ច្រើនជាង១០ឆ្នាំនៃការរំលេចរំសម្រស់សិល្បការិនី ល្បីៗឲ្យកាន់តែស្រស់ស្អាត និងធ្វើឲ្យកូនក្រមុំក្នុងពិធីមង្គលកាន់តែស្រស់សោភា ។ លោកបញ្ជាក់ថា បច្ចុប្បន្នមានការទទួលស្គាល់ច្រើនពីសិល្បករល្បីឈ្មោះជាច្រើន ហើយលោកយល់ថាជាចំណែកជោគជ័យមួយដែលទទួលបានពីការតស៊ូជាច្រើនឆ្នាំលើចំណេះជំនាញដែលលោកពេញចិត្ត ។

លោកថា ទីផ្សារការងារតុបតែងមុខរបស់លោកកំពុងតែមានទីផ្សារខ្លាំង ជាក់ស្តែងថ្មីៗនេះលោកត្រូវបានអញ្ជើញពីសម្អាងការល្បីមួយនៅភ្នំពេញ ចេញទៅថតរូបភាពផ្ទាល់នៅខេត្តសៀមរាបដើម្បីតុបតែងមុខ និងធ្វើសក់សម្រាប់កញ្ញាហេង ចន្ថា។ លោកថាអ្វីដែលសម្រេចបានផ្លែផ្កានៅពេលនេះព្រោះតែការខិតខំប្រឹងប្រែង ទំនាក់ទំនងល្អ ទេពកោសល្យ ការច្នៃប្រឌិត និងការគោរពពេលវេលាដោយការយកចិត្តទុកដាក់ ។

គួរបញ្ជាក់ដែរថា ក្រៅពីអញ្ជើញតារាស្រីល្បីឈ្មោះ និងអ្នកជំនាញផាត់មុខដ៏មានទេពកោសល្យ សម្អាងការស្លាបពេជ្រ ក៏បានអញ្ជើញសិល្បករ៣រូបផ្សេងទៀតដើម្បីចូលរួមផងដែរ៕ វឌ្ឍនា


ចែករំលែក៖