ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ខ្ចីម៉ូតូមិត្តភក្តិទៅទិញបារី និងទឹកសុទ្ធ រួចយកទៅបញ្ចាំ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្សយ័ម្នាក់ប្រើល្បិចខ្ចីម៉ូតូពីមិត្តភក្តិទៅទិញបារី និងទឹកសុទ្ធ រួចយកទៅបញ្ចាំដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “រំលោភលើទំនុកទុកចិត្ត” ដែលប្រព្រឹត្តនៅភូមិ ឡឥដ្ឋឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមមាត្រា១៩១,១៩២ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទឈ្មោះផូ សុផល ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះចំរើន សុខនី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ នៅភូមិឡឥដ្ឋឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្ដាល ។

នៅថ្ងៃកើតហេតុជនរងគ្រោះឈ្មោះ ចំរើន សុខនី បានជិះម៉ូតូរបស់ខ្លួនឌុបពួកម៉ាកឈ្មោះ ដា ចេញពីឡឥដ្ឋឈ្មោះ ហាក់ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញពេលជិះមកដល់ផ្សាព្រែកអញ្ចាញ ជនរងគ្រោះបានឲ្យឈ្មោះ ដា ជិះម៉ូតូឌុបខ្លួនម្ដងឆ្ពោះទៅផ្សារកាកោង ដើម្បី ទិញទូរស័ព្ទ ពេលទៅដល់ផ្សារកាកោងជនរងគ្រោះបានចូលទៅទិញទូរស័ព្ទរួចមកឈ្មោះដា បានជិះម៉ូតូឌុបជនរងគ្រោះមកដល់ផ្ទះធ្វើបុណ្យសព(តាកុយ)ភូមិឡឥដ្ឋឃុំព្រែកដំបង ហើយបានជួបមិត្តឈ្មោះញិញ លីន ដោយបាននិយាយ ជជែកគ្នាលេង រហូតដលល់ម៉ោង០១និង០០នាទីថ្ងៃ ជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនមកនិយាយលេងជាមួយឈ្មោះ ដា បន្ទាប់មកជនសង្ស័យបានខ្ចីសោរម៉ូតូរបស់ជនរងគ្រោះពីឈ្មោះ ដាថា៖(ទៅទិញបារី និងទឹកសុទ្ធ)ពេលនោះឈ្មោះ ដា បានឲ្យសោរ ម៉ូតូ ទៅជនសង្ស័យជិះចេញទៅបាត់ រហូតម៉ោង០៤ល្ងាចមិនឃើញត្រឡប់មកវិញ ។

លុះដល់ថ្ងៃទី៣១ កក្កដា ២០១៩ វេលាម៉ោង០៨និង៥០នាទីជនរងគ្រោះ និង ឈ្មោះ ដា បានទៅផ្ទះជនសង្ស័យឃើញជនសង្ស័យនៅលើដំបូលផ្ទះ ហើយបានប្ដឹងសមត្ថកិច្ចប៉ុស្តិ ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិដើម្បីធ្វើការសាកសួរ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឆ្លើយថាខ្លួនពិតជាបានខ្ចីម៉ូតូពីឈ្មោះ ដា ជិះយកទៅបញ្ចាំ នៅ ឃ្លាំងរំសេវ បានប្រាក់៨០មុឺនពិតប្រាកដមែន(ការដាក់បញ្ចាំពុំមានចេញលិខិតស្នាមអ្វីឡើយ) ៕ ឆ ដា


ចែករំលែក៖