ទោះបីមានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែងបំផុត នៅទីក្រុងបាងកក ក្នុងពេលដែលកំពុងតែប្រជុំអាស៊ាន ប៉ុន្តែ ក្រុមវាយប្រហារនៅតែអាចបង្កឲ្យមានភាពចលាចលកើតឡើង ដោយបង្កែគ្រប់បែក ផ្ទុះជាបន្តបន្ទាប់ ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះខាងលើជាគ្រាប់បែកកែឆ្នៃ បណ្តាលឲ្យមានអ្នករងរបួសពីរនាក់ ។
សារព័ត៌មាន Nation របស់ថៃ បានផ្សាយថា ការផ្ទុះ នៅជិត ស្ថានីយ រថភ្លើង chong Nonsee ធ្វើឲ្យស្ថានីយនេះត្រូវបិទទ្វារដើម្បីសុវត្ថិភាពអ្នកដំណើរ។ កាលម្សិលមិញប៉ូលិសបាសនរកឃើញមានគ្រាប់បែកក្លែងក្លាយ ប៉ុន្តែថ្ងៃនេះ គ្រាប់បែកមែនទែន ផ្ទុះកក្រើកនៅទីក្រុងបាងកក។
ប្រភពព័ត៌មានបានឲ្យដឹងថា សំឡេងផ្ទុះធុនតូចនោះទេ ប៉ុន្តែបានកក្រើកនៅក្នុងទីក្រុងបាងកក ខណៈដែលគេកំពុងរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិផងនោះ ។ កាលពីថ្ងៃម្សិលមិញ ប៉ូលិសថៃបានអះអាងថា រកឃើញគ្រាប់បែកក្លែងក្លាយ២គ្រាប់ ប៉ុន្តែនៅថ្ងៃនេះ ស្រាប់តែមានគ្រាប់បែក(ច្នៃ)មែនទែន បានផ្ទុះឡើងតែម្តងរបួស២នាក់ ។
សារព័ត៌មានchannelnewsasia បានផ្សាយនៅថ្ងៃទី២ ខែសីហាថា គ្រាប់បែកធុនតូចច្រើនគ្រាប់បានផ្ទុះនៅក្នុងទីក្រុងបាងកក នៅទីតាំងយ៉ាងតិច៤កន្លែងផ្សេងគ្នា ហើយប៉ូលិសបានបញ្ជាក់ថា អ្នកបោសសម្អាតផ្លូវថ្នល់២នាក់បានរងរបួស ។ ប៉ូលិសបញ្ជាក់ថា វាជាគ្រាប់បែកច្នៃ ។
ប្រភពបញ្ជាក់ថា ហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃនេះ មួយកន្លែងស្ថិតនៅពីមុខអគារ Mahanakorn ជិតស្ថានីយរថភ្លើងលើអាកាស Chong Nonsi ។ ប្រភពបញ្ជាក់ថា ហេតុការណ៍ផ្ទុះមួយទៀត បានកើតឡើងនៅ អគារការិយាល័យរដ្ឋាភិបាល និងនៅទីតាំង២ផ្សេងទៀត ដែលនៅជិតអគារការិយាល័យនោះដែរ កណ្តាលទីក្រុងបាងកកនោះ ។
ប៉ូលិសថៃថ្លែងថា ពួកគេកំពុងស៊ើបអង្កេតមូលហេតុបណ្តាលឲ្យផ្ទុះទាំងនោះ ។ មិនមានព័ត៌មានភ្លាមៗអំពីអ្នករងរបួសនោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ ប៉ូលិសថៃបានរកឃើញគ្រាប់បែកក្លែងក្លាយ២គ្រាប់ នៅក្បែរវេទិកាប្រជុំអាស៊ាននៅទីក្រុងបាងកក
ប៉ូលិសរបស់ប្រទេសថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានរកឃើញគ្រាប់បែកក្លែងក្លាយ២គ្រាប់ នៅជិតការិយាល័យវេទិកាកិច្ចប្រជុំស្តីអំពីសន្តិសុខក្នុងតំបន់ រវាងប្រទេសមហាអំណាច និងសមាជិកសមាគមអាស៊ាន ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ។
កេសគ្រាប់បែកនោះបង្កឲ្យមានការភ័យខ្លួនដល់កងកម្លាំងសន្តិសុខយ៉ាងខ្លាំង ប៉ុន្តែវាបានធូរស្បើយទៅវិញ នៅពេលដឹងថា វាគ្រាន់តែជាគ្រាប់បែកក្លែងក្លាយ មិនបង្កឲ្យគ្រោះថ្នាក់ ។ លោក Krisana Pattanacharoen អ្នកនាំពាក្យប៉ូលិសបានប្រាប់រ៉យទ័រថា មានប្រអប់ពីរ ផ្ទុះសម្ភារដែលមិនអាចផ្ទុះនាំឲ្យគ្រោះថ្នាក់នោះទេ ។ មានបាល់ រុំខ្សែលួស ដែលមើលហាក់ដូចជាគ្រាប់បែកបណ្តាលឲ្យគ្រោះថ្នាក់អឺចង់ ។ ប្រភពថា សន្តិសុខយាមកាមយ៉ាងតឹងរ៉ឹងនៅជុំវិញអគារវេទិកាកិច្ចប្រជុំនោះ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែលេចចេញនូវគ្រាប់បែកក្លែងក្លាយដូច្នេះទៅវិញ ។ ប្រមុខការទូតប្រទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានចូលរួមនៅវេទិកានោះដែរ ព្រមជាមួយមន្ត្រីអន្តរជាតិ និងក្នុងតំបន់ជាច្រើនផ្សេងទៀត ។
ស្នងការប៉ូលិសក្រុងបាងកក Tawatchai Mekprasertkul បានថ្លែងថា កញ្ចប់កេសនោះដាក់នៅតាមផ្លូវពីអគារវេទិកាកិច្ចប្រជុំ ក្បែរស្ថានីយប៉ុស្តិ៍ប៉ូលិសមួយកន្លែង ទីដែលនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងទៅកាន់ទីនោះ នៅថ្ងៃទី២ សីហា ។
អ្នកនាំពាក្យKrisana ថ្លែងថា កាមរ៉ាសុវត្ថិភាពថតបានបុរសម្នាក់ស្លៀកពាក់ពណ៌លឿង ដាក់កេសនោះ ហើយពេលនេះ ប៉ូលិសកំពុងតាមរកអត្តសញ្ញាណជនសង្ស័យ ៕