ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាល ចុះបង្ក្រាបទីតាំងបើកល្បែងតាមប្រព័ន្ធអ៊ីនធើណិតមួយកន្លែង និងឃាត់ខ្លួនជនជាតិចិន៧នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបបានបង្ក្រាបទីតាំងបើកល្បែងតាមប្រព័ន្ធអ៊ីនធើណិត (Casino Online)របស់ចិនមួយកន្លែងនៅក្រុងសៀមរាប ។ ហេតុការណ៍នេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនមនុស្ស០៧នាក់ មានទីតាំងស្ថិតនៅផ្ទះលេខ១៧ ផ្លូវលេខ៨ បុរី ដឹព្រីមៀផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណិត (Game Online)នេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក រៀម ច័ន្ទមន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ដោយបានឃាតមនុស្សចំនួន០៧នាក់ ដែលត្រូវឃាត់ខ្លួន ភេទប្រុស ជាជនជាតិ ចិន ក្នុងនោះរឹបអូសវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន០៥គ្រឿង, ទូរស័ព្ទដៃ ចំនួន១៥ គ្រឿង, ម៉ូឌឹមwifi ចំនួន០៣, ស៊ីមកាតមួយចំនួន រួមទាំងសម្ភារមួយចំនួនផ្សេងទៀត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកសាកសួរ និងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ប៊ុនរិទ្ធី


ចែករំលែក៖