ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្តីដើរលេងផឹកស៊ីមានស្រី សម្រេចចិត្តចងកម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែនិយាយដាស់តឿនប្តីជាច្រើនលើកច្រើនសារ តែមិនស្តាប់គិតតែដើរផឹកស៊ីមានស្រី​ ទើបទប់កំហឹងលែងបានសម្រេចចិត្តចងកស្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ជឿន សេងហៃ អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត ភូមិក្បាលកោះ ឃុំក្បាលកោះ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅរស់នៅ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។ ចំណែកប្តីមានឈ្មោះ រិន ថាន់យ៉ា អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ៅការសំណង់ ផ្នែកអគ្គិសនី ស្នាក់នៅផ្ទះ កើតហេតុខាងលើ ជាមួយបងប្អូន សរុបគ្នា៥នាក់ ។

តាមការរៀបរាប់ពីសាច់ញាតិ ក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីខាងលើមានបងប្អូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ សាកសពជាកូនទី២ ។ ប្រភពបន្តទៀតថា ស្ត្រីរងគ្រោះបានរៀបការត្រឹមត្រូវអស់រយៈពេល៥ឆ្នាំមកហើយ តែការរស់នៅរបស់អ្នកទាំង២ រវាងប្តី-ប្រពន្ធហាក់បីដូចមិនចុះសម្រុងគ្នា ពោលឈ្លោះព្រឹក ត្រូវល្ងាច ឈ្លោះល្ងាច ត្រូវគ្នាយប់ ក៏ប៉ុន្តែជម្លោះក្នុងគ្រួសារ មិនឈានដល់ប្តឹងផ្តល់គ្នាដល់សមត្ថកិច្ច អាជ្ញាធរឡើយ ហើយរហូតមកដល់វេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីចេញទៅផឹកសុីជួបជុំមិត្តភក្តិ ស្ត្រីជាប្រពន្ធឃើញបាត់ប្តីយូរ ក៏បានទូរស័ព្ទទៅរក តែបែរជាមានមនុស្សស្រីលើកទៅវិញ នាងខឹង ស្រែកជេរ តាមទូរស័ព្ទ ប្តីភ័យចុចទូរស័ព្ទបិទចោល ប្រពន្ធទូរស័ព្ទទៅម្តងទៀត មិនចូល ធ្វើឲ្យប្រពន្ធកាន់តែខឹង វាយបោក បាក់បែកខ្ទេចកង្ហារ ហើយក៏ឡើងទៅដេកសម្រាកនៅបន្ទប់ឡៅតឿ លុះប្តីមកដល់ផ្ទះ ហៅឲ្យប្អូនៗបើកទ្វារចូល ទោះជាឃើញកង្ហាររងបាក់បែកខ្ទេច ក៏មិនមាត់កដែរ សម្ងំដេកនៅខាងក្រោម រីឯប្រពន្ធ ចាក់កន្លឹះទ្វារដេកសម្រាកក្នុងបន្ទប់ឡៅតឿម្នាក់ឯង ។

ប្រភពបន្តទៀតថា ក្រោយពីប្តីមកពីផឹកសុី ចូលដេកសម្រាកក្នុងផ្ទះដោយស្ងាត់ស្ងៀម រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែសីហា នេះ ត្រូវបានបងថ្លៃប្រុសម្នាក់ទៀត អើតមើលតាមកញ្ចក់ លើឡៅតឿ ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ដោយយកក្រមាចងភ្ជាប់នឹងដែកភ្ជួរកង្ហារ ក៏ផ្អើលឆោឡោប្តីឡើងទៅស្រាយចំណងទម្លាក់ចុះ តែជនរងគ្រោះស្លាប់បាត់ទៅហើយរាយការណ៍ទៅមេភូមិ សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ។

តាមបុរសឈ្មោះ ឈិន វណណារ៉េត អាយុ៣២ឆ្នាំ ត្រូវជាបងថ្លៃ បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ ឈ្លោះប្រកែកគ្នាជាញឹកញ៉ាប់ នឹងប៉ុនប៉ងសំលាប់ខ្លួនពីមុនផងដែរ តែមិនសំរច ទើបមកដល់លើកចុងក្រោយ បន្ទាប់ពីខឹងប្តី ក៏សម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួចឃើញថា ពិតជាសម្លាប់ខ្លួន ដោយធ្វើអត្តឃាតពិតមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ​


ចែករំលែក៖