ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាប ករណីគ្រឿងញៀន រកឃើញឧបករណ៍បទល្មើសផ្សេងៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ប្រជាការពារភូមិ សហការចុះបង្រាបករណីប្រើប្រាស់ រក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាង និងដកហូតនូវឧបករណ៍បទល្មើសផ្សេងៗទៀត ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋត្រពាំងជង ឃើញថា ជនសង្ស័យត្រូវបានបង្រ្កាបឈ្មោះ សំ ដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ក្នុងនោះកម្លាំងសមត្តកិច្ចរកឃើញវត្ថុតាងរួមទាំងសម្ភារ និងឧបករណ៍បទល្មើសផ្សេងៗទៀតផងដែរ ។

របាយការណ៍នគរបាលប៉ុស្តិ៍ដដែលបន្តថា វត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន ថង់ផ្លាស្ទេច ក្រដាសអាលុយមីញ៉ូម ដែកកេះ ទុយោ ទូរស័ព្ទ អាវុធកែច្នៃ ឧបករណ៍ឆក់ត្រីមួយកំប្លេ ជនសង្ស័យរួមទាំងវត្ថុតាង សម្ភារ និងឧបករណ៍ផ្សេងៗ សមត្ថកិច្ចនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកបាកាន ៕ បុឹម ពិន


ចែករំលែក៖