រយៈពេលចុងក្រោយនេះ ប្រទេសមហាអំណាចពិភពលោកមាន អាមេរិក រុស្ស៊ី និងចិន បាននិងកំពុងតែបង្កើនវត្តមាននៅប៉ូលខាងជើងផែនដី ដែលសម្បូរទៅដោយធនធានធម្មជាតិ ក្នុងពេលដែលធនធានរ៉ែ ធម្មជាតិនៅលើដីកាន់តែខ្សោះខ្យោយ ។
កតាទាំងនោះហើយបានជា តំបន់ត្រជាក់បំផុតនៅលើភពផែនដី កំពុងតែប្រែក្លាយទៅជាសមរភូមិថ្មី របស់ប្រទេសមហាអំណាច ។ ប៉ុន្តែ អាមេរិក មិនអាចយកឈ្នះរុស្ស៊ីនៅក្នុងតំបន់ ត្រជាក់បំផុត ក្រោមសូន្យអង្គារ គ្រាប់ ខែ ឆ្នាំ នោះឡើយ ដោយសារតែពលរដ្ឋរុស្ស៊ីបានសម ក្នុងការរស់នៅក្នុងអាកាសធាតុត្រជាក់បែបនេះ ។ ក្រៅពីនេះ កម្លាំងទាហាន (ទឹកកក)របស់រុស្ស៊ី ក៏មានឯកទេសនៅក្នុងការធ្វើសង្គ្រាម លើផ្ទាំងទឹកកក ។ អាចនិយាយបានថា តំបន់ ប៉ូលខាងជើងផែនដី គឺជាភូមិសាស្ត្រ សំខាន់របស់រុស្ស៊ីដោយគ្មានប្រទេសណាមួយអាចប្រជែងបានឡើយ ។
អ្វីដែលគួឲ្យគត់សម្គាល់នាពេលនេះគឺ រុស្ស៊ី បានបញ្ជូន នាវា រោងចក្រ ថាមពលអគ្គិសនី បរមាណូ ទៅកាន់តំបន់ត្រជាក់នោះដើម្បីផ្គត់ផ្គងអគ្គិសនីដល់ពលរដ្ឋ ទាហាន និងរោងចក្រខួងប្រេង ។
នាវា Akasdemik Lovmonosov របស់រុស្ស៊ី បានដឹករោងចក្រថាមពលបរមាណូ ត្រៀមចាកចេញពីកំពង់ផែ ឆ្ពោះទៅកាន់ប៉ូលខាងជើងផែនដី សម្រាប់បំពេញតម្រូវការអគ្គិសនី នៅទីនោះ ដែលជាគោលដៅពង្រីកការគ្រប់គ្រង់របស់រុស្ស៊ីនៅតំបន់ត្រជាក់បំផុតនៅលើផែនដី ។
នាវា រោងចក្រអគ្គិសនីបរមាណូ បានសាងសង់ដោយចំណាយពេលជាង ២ទស្សវត្តកន្លងមក ។ នាវាខាងលើ គឺជារោងចក្រថាមពលអគ្គិសនីអណ្តែតទឹកដំបូងបង្អស់របស់រុស្ស៊ី ។ នាវានេះនឹងធ្វើដំណើរចម្ងាយផ្លូវ ៦៤គីឡូម៉ែត្រ ឆ្លងកាតសមុទ្រភាគខាងជើង ហើយនាវានេះនឹងចូលដល់កំពង់ផែ Pevek នៅក្នុង ខែសីហានេះ ។ រោងចក្រថាមពលអគ្គិសនីចល័ត ខាងលើ និងផ្គត់ផ្គង់អគ្គិសនីនៅតំបន់ខួងរ៉ែ Chukotka ដែលសម្បូរទៅដោយធុនធានធម្មជាតិ ។
លោក Vladimir Irminku ប្រធានក្រុមវិស្វះករនៅលើនាវា រោងចក្រថាមពលអគ្គិសនីបានបញ្ជាក់ថា«ខ្ញុំមានអារម្មណ៍ថា ដូចជា អាវកាសយានិក ឡើងទៅកាន់ទីអវកាសជាលើកដំបូង ។ ចំណែកក្រុមហ៊ុនផលិតនាវាខាងលើ Lomonosov បានបញ្ជាក់ថា នាវា Lomonosov នឹងមិនចេះលិចឡើយ ហើយអាចទប់ទល់ជាមួយផ្ទាំងទឹកកកធំៗពេលប៉ះទង្គិច ។ មិនតែប៉ុណ្ណោះ នាវា រោងចក្រថាមពល អគ្គិសនីបរមាណូ អាចទប់ទល់ជាមួយរលកសមុទ្រ ធំៗមានកម្ពស់ដល់ទៅ៧ម៉ែត្រ យ៉ាងសុវត្ថិភាពបំផុត ។
សារព័ត៌មាន CNN បានផ្សាយថា មានពលរដ្ឋរុស្ស៊ីដល់ទៅជាង ២លាននាក់រស់នៅក្នុងតំបន់ឆ្នេរសមុទ្រប៉ូលខាងជើងផែនដី និងនៅក្នុងភូមិ Pevek ជាតំបន់ដែលអាចធ្វើដំណើរទៅដល់ដោយយន្តហោះ ឬ នាវាក្នុងពេល អាកាសធាតុអំណោយផល ។ ប៉ុន្តែតំបន់ទាំងនោះជាប្រភេពចំណូលដ៏សំខាន់បំផុតរបស់រុស្ស៊ី ។ ក្រៅពីនេះតំបន់ខាងលើសម្បូរទៅដោយធុនធានធម្មជាតិ ។ នាវា រោងចក្រអគ្គិសនី អាចផ្គត់ផ្គង់ថាមពល បាន៧០ MW អាចផ្គត់ផ្គង អគ្គិសនី ដល់ ១សែនគ្រួសារនៅទីនោះ ។
តំបន់ប៉ូលខាងជើងផែនដី មានទំហំយ៉ាងធំ និងសម្បូរទៅដោយធនធានធម្មជាតិ ធ្វើឲ្យប្រទេសមហាអំណាចជាច្រើនចង់បាន ក្នុងនោះ មានអាមេរិក អឺរ៉ុប ព្រមទាំងចិន ផងដែរ ។ ប៉ុន្តែការចូលទៅកាន់ទីនោះ គឺជារឿងមួយដ៏លំបាកបំផុត ដោយកម្លាំងទាហាន ប្រទេសផ្សេងទៀត មិនមានបទពិសោធន៍ និងរស់នៅក្នុងអាកាសធាតុត្រជាក់ខ្លាំងបំផុត នៅលើផែនដីនេះ ។
បើទោះបីយ៉ាងណាក្តី ប្រទេសមហាអំណាចនៅតែមានបំណង ចង់ទៅគ្រប់គ្រងតំបន់សម្បូរ ដោយធនធានធម្មជាតិនោះ ។ ពេលថ្មីៗនេះ រុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីគ្រប់គ្រងប៉ូលខាងជើងផែនដីដោយសន្តិភាព និងមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ ប៉ុន្តែក្នុងករណីមានវត្តមានកម្លាំងទាហានបរទេសនៅតំបន់នោះ រុស្ស៊ីនឹងប្រើប្រាស់វិធីសាស្ត្រ ការពារ ដើម្បីទប់ស្កាត់ការប្រឈមមុខតានតឹងដាក់គ្នា នៅតំបន់ប៉ូលខាងជើងផែនដី ។
ប្រធានគណៈកម្មការសភារុស្ស៊ីលោក Yuri Shvytkin កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានថ្កោលទោសដល់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ហើយថែមទាំងព្រមានថា ប្រសិនបើអង់គ្លេស បង្កើនវត្តមាននៅប៉ូលខាងជើងផែនដីនោះ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិរុស្ស៊ីនោះ ទីក្រុងមូស្កូនឹងមានវិធានការទប់ស្កាត់ ។
អង់គ្លេស និង បណ្តាប្រទេសផ្សេងទៀត ត្រូវតែយល់ថា ការបង្ហាញវត្តមាន នៅប៉ូលខាងជើងផែនដី មិនមែនជាសកម្មភាពការពារសន្តិសុខស្ថេរភាព ពិភពលោកនោះឡើយ ។ រុស្ស៊ីមានវិធានការគ្រប់គ្រាន់ដើម្បីរារាំងសកម្មភាពបង្កអសន្តិសុខ នៅក្នុងតំបន់ ប៉ូលខាងជើងផែនដី ។
ការព្រមានខាងលើ របស់លោក Shvytkin ក្នុងពេលកើតឡើងក្រោយពេលដែល សារព័ត៌មាន Telegrah បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Williamson ប្រកាសថា កម្លាំងប្រដាប់អាវុធ ប្រទេសនេះនឹងបង្ហាញវត្តមាននៅប៉ូលខាងជើងផែនដី ដើម្បីការពារតំបន់ភាគខាងជើង ប្រទេសសមាជិកណាតូ ។
នៅពេលនោះកម្លាំងទាហានអង់គ្លេស ជាង១ពាន់នាក់នឹងចូលរួមហ្វឹកហាត់ជាមួយប្រទេសន័រវេស ក្នុងពេលដ៏ខ្លីខាងមុខ ៕