ភ្នំពេញ៖ យុវជនម្នាក់បានមានការទំនាក់ទំនងស្នេហាជាមួយក្មេងស្រីម្នាក់ អស់រយះពេល១ឆ្នាំទៅហើយ រហូតឈានទៅដល់រួមរក្សជាមួយគ្នាបានសម្រេច២ដង ស្រាប់តែបែកធ្លាយរឿងដល់ម្តាយខាងស្រី ប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនជាប់ចោទរឿងស្នេហ៍ មានឈ្មោះ ឆេង ម៉ុក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ធ គ ល អាយុ១៣ឆ្នាំ ។
យោងតាមបណ្តឹងរបស់ភាគីក្មេងស្រី បានឲ្យដឹងថា ជនសង្ស័យ ទោះជាស្រឡាញ់ ទំនាក់ទំនងគ្នាជាមួយក្មេងស្រីខាងលើ តែបានបបួលនាំក្មេងរងគ្រោះ មកដេកនៅជាមួយគ្នា ឈានដល់រួមភេទ បាន២ដងនៅយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះបែកធ្លាយរឿងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីដឹងរឿង ប្តឹងសមត្ថកិច្ចស្រុកអង្គស្នួល មិនបានប្តឹងនៅកន្លែងកើតហេតុឡើយ តែតាមរកមិនឃើញ ដោយសារជនសង្ស័យ មកសម្ងំនៅក្នុងបន្ទប់ជួល ទើបថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ប្រើល្បិចបញ្ឆោត ឲ្យជនសង្ស័យចេញទៅនិយាយគ្នា លុះនៅល្ងាច ថ្ងៃទី០៥ ខែសីហា នេះ លេចមុខទៅផ្ទះ សមត្ថកិច្ចចាប់ខ្លួន ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ១ តែម្តង ។
តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនស្រឡាញ់គ្នាជាមួយនាង អស់រយ:ពេល១ឆ្នាំមកហើយ ទើបតែនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ បបួលនាងមកនិយាយគ្នាលេង ដល់យប់នាំទៅដេកសម្រាក បន្ទប់ជួល អ្នកស្គាល់គ្នា ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ គ្រាដែលម្ចាស់បន្ទប់មិននៅ បានដៃសុំរួមមេត្រី បានសម្រេចម្តង លុះនៅថ្ងៃទី២០ បន្ទាប់មកបានសម្រេចម្តងទៀត ស្រាប់តែមកដល់ល្ងាចថ្ងៃទី០៥ ខែសីហានេះ ឪពុកម្តាយខាងស្រីប្តឹងប៉ូលិសចាប់ខ្លួន នាំមកសាកសួរនៅផ្នែងជំនាញខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ