ព័ត៌មានទាន់ហេតុការណ៍៖

អាន់ ដា បង្ហាញជម្រក និងសារទាក់ទិននឹងបេក្ខនារី X Factor Cambodia លៀង ចាន់ឡា

ចែករំលែក៖

ភ្នំពេញ៖ រឿងកម្សត់របស់បេក្ខនារីរបស់​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក X Factor Cambodia កញ្ញា លៀង ចាន់ឡា បានក្លាយជាប្រធានបទជជែកគ្នាជាច្រើនពេញបណ្តាញសង្គម ។ ទោះជាយ៉ាងណា តារាចម្រៀង​អាន់ ដា បានបង្ហាញរូបភាពជម្រករបស់បេក្ខនារីកម្សត់រូបនេះអមដោយសារលើកទឹកចិត្តម្ចាស់ជំនួយមួយចំនួននោះ ។

ជាបេក្ខនារី មកពីខេត្តកំពង់ឆ្នាំង នាងបានឆក់យកដួងចិត្តទស្សនិកជន ជាមួយរូបរាងមានសម្បុរខ្មៅ និងមានស្ថានភាពជីវិតមិនប្រសើរដូចបេក្ខជនដទៃ ។ រូបភាពនៃការទទួលបានបអំណោយ និងរូបថតបេក្ខនារី លៀង ចាន់ឡា កែសម្ផស្សរួច បានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងចំពោះជិវិតរបស់នាងដែលប្រឹងប្រែងធ្វើការដើម្បីជួយដល់ក្រុមគ្រួសារទីទលក្រ ហើយពេលនេះស្ថានភាព​ជីវិត​ពិត​របស់​នាង ត្រូវ​បាន​បង្ហាញ ដែល​ឃើញ​ហើយ ពិត​ជា​គួរ​ឲ្យ​ស្រណោះ​មែន ។ តារាចម្រៀងអាន់ ដា បានបង្ហាញជម្រករបស់បេក្ខនារីរូបនេះគឺ កុំ​ថា​ឡើយ​​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ សូម្បី​ជម្រក​ឲ្យ​សមស្រប​នាង​ស្ទើរ​គ្មាន​ផង នៅ​ក្នុង​រូប​នេះ គឺ​នាង​មាន​ត្រឹម​ជា​ខ្ទម​ប្រក់​ស័ង្កសី​ពណ៌​បៃតង ខណៈ​ដែល​ខាង​ក្នុង​ផ្ទះ​ទៀត​សោត ក៏​មាន​សម្បត្តិ​ទ្រព្យ​អ្វី​ជា​ដុំ​កំភួន ក្រៅ​ពី​គ្រែ​ឈើ​ចាស់ និងសុទ្ធ​ជា​របស់​កំប៉ិកកំប៉ុក ។ សង្វេកលើសពីអ្វីដែលនាងធ្លាប់បញ្ជាក់ថាមានតែសម្បកផ្ទះ គ្រួសារមានម្តាយជាស្ត្រីមេម៉ាយគ្មានស្រែចម្ការធ្វើ និងប្រកបរបរស៊ីឈ្នួលធ្វើការលក់កម្លាំងសប់បែបយ៉ាង ។ ក្តីអាណិត ធ្វើចាន់ឡា ​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ពី​សប្បុរសជន​ជា​ច្រើន រួម​ទាំង​អ្នក​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ​ផង ខ្លះ​ជួយ​ជា​ថវិកា ខ្លះ​ជួយ​ជា​ការ​តុបតែង​ខ្លួន​សម្រាប់​ឡើង​ប្រឡង ខ្លះ​ទៀត​ជួយ​ដោយ​ការ​ធានា​កែ​កុន​សម្ផស្ស​នាង​ឲ្យ​មាន​ភាព​ទាក់​ទាញ​ជាង​នេះ ។ ទោះជារងការរិះគន់មួយចំនួន ប៉ុន្តែ តារាចម្រៀងលោក អាន់ដា បានបង្ហាញការមិនពេញចិត្តចំពោះការរិះគន់នេះដែលលោកចាត់ទុកថាជារឿងល្អសម្រាប់នាងបើ​ទោះ​ជា​ម្ចាស់​ជំនួយ​ជួយ​ក្នុង​រូបភាព​អ្វី គោល​បំណង​អ្វី​ក៏​ដោយ ក៏​ជំនួយ​ទាំង​នោះ​បាន​ជួយ​សម្រាល​ការ​លំបាក​របស់​បេក្ខនារី​កម្សត់​ដែរ ។

លោកស្នើឲ្យពិនិត្យស្ថានភាពជម្រករបស់បេក្ខនារីរូបនេះ ហើយគួរតែជួយឲ្យជិវិតនាងបានកាន់តែប្រសើរជាងនេះជាជាងការរិះគន់ ។ លោកថាជន​សប្បុរស​ដែល​ជួយ​ឧបត្ថម្ភ​ប្អូន​ស្រី​ម្នាក់​នេះ ជា​ជន​ឆ្លៀត​ឱកាស​យក​ភាព​ល្បីល្បាញ ឬ​យ៉ាង​ណា​នោះ​ទេ តែ​យ៉ាង​ហោច​ណាស់ ក៏​គេ​បាន​ជួយ​ដល់​មនុស្ស​ក្រ​ខ្សត់ និង​មើល​ទៅ​គួរ​អោយ​អាណិត​អាសូរ ហើយ​មាន​និស្ស័យ​គួរ​អោយ​គេ​ចង់​ជួយ​ផង​ដែរ” ។

គួរបញ្ជាក់ដែរថាបេក្ខនារី​មក​ពី​ខេត្ត​កំពង់ឆ្នាំង លៀង ចាន់ឡា បាន​បង្ហាញ​ខ្លួន​ចុង​ក្រោយ​ក្នុង​កម្មវិធី​ខាង​លើ​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ច្រៀង​រួម​គ្នា​ជាមួយ​បេក្ខនារី​៣​នាក់​ផ្សេង​ទៀត ច្រៀង​បទ “ឈប់” របស់ រ៉េត ស៊ូហ្សាណា ។ វេលា​នោះ បេក្ខនារី ពិត​ជា​ត្រមង់ត្រមោច ក្រោយ​បេក្ខនារី​៣នាក់​ផ្សេង ត្រូវ​ប្រកាស​ថា​បាន​ឡើង​ទៅ​ជុំ​បន្ត ឯ​នាង ហាក់​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​អស់​សង្ឃឹម ។ ប៉ុន្តែ​ស្នាម​ញញឹម​ក៏​លេច​លើ​ផ្ទៃ​មុខ​នារី​កម្សត់​វិញ ដោយ​សារ​នាង​ក៏​ជា​បេក្ខនារី​ត្រូវ​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់ដូចបេក្ខជនក្នុងក្រុមដែរ៕ វឌ្ឍនា


ចែករំលែក៖