ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា នេះ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា កម្ពស់ទឹកព្យាករណ៍តាមស្ថានីយជនសាស្ត្រទាំង៧ គឺ បានឡើងខ្លាំងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ។
ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹក បញ្ជាក់ថា កម្ពស់ទឹកព្យាករណ៍តាមស្ថានីយជនសាស្ត្រទាំង៧ រួមមាន ៖
១,ទន្លេមេគង្គ-ស្ទឹងត្រែង
២,ទន្លេមេគង្គ-ក្រចេះ
៣,ទន្លេមេគង្គ-កំពង់ចាម
៤,ទន្លេបាសាក់-ចតុមុខ
៥,ទន្លេមេគង្គ-អ្នកលឿង
៦,ទន្លេបាសាក់-កោះខែល
៧,ទន្លេសាប-ព្រែកក្តាម
ស្ថានីយជនសាស្ត្រទាំង៧នេះ សុទ្ធតែបានឡើងកម្ពស់ទឹក ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ៕ ចេស្តា