ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំអឌ្ឍមាស ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោកនាយក-រងរដ្ឋបាល លោក លោកស្រីប្រធានអនុប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ផងដែរ ។
កិច្ចប្រជុំបានកំណត់យករបៀបវារៈសំខាន់ៗ មួយចំនួនដូចជា៖
១-ក/-ការងារអភិវឌ្ឍន៍ផ្លូវលេខ១៤៨ ផ្លូវលេខ៥ ឡើងវិញ ហើយបើកឲ្យដំណើរការឡើងវិញ ។
ខ/-ការជូនដំណឹងផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសដល់អាជីវករលក់ដូរនៅមណ្ឌលផ្សារថ្ម ក្នុងទីរួមផ្សារកណ្តាល ។
២-ការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយខណ្ឌដូនពេញ សង្កាត់ និងយន្តការច្រកចេញចូលតែមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖
ក/-ការពង្រឹងបែបបទរដ្ឋបាល និងតម្លៃសេវា ពេលវេលាក្នុងការផ្ដល់សេវា របស់យន្ដការច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ និង យន្តការច្រកចេញចូលតែមួយរដ្ឋបាលរាជធានីភ្នំពេញ ។
ខ/-ស្ថាប័នពាក់ព័ន្ធ ។
៣-ការត្រួតពិនិត្យកែសម្រួលសមាសភាពគណៈកម្មាធិការចំនួន ៣ ដែលជាសេនាធិការរបស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ។
៤-ពិនិត្យ និងឆ្លងសេចក្តីព្រាង របាយការណ៍រយៈពេល ៣ខែ(ឧសភា-មិថុនា-កក្កដា) ឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌដូនពេញ ដើម្បីដាក់ជូនក្រុមប្រឹក្សាខណ្ឌ ពិនិត្យ និងអនុម័ត ។
៥-ពិនិត្យ និងឆ្លងសេចក្តីព្រាងប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការបម្រើសេវា ច្រកចេញចូលតែមួយខណ្ឌដូនពេញ រយៈពេល ៣ខែ ដើម្បីដាក់ជូនក្រុមប្រឹក្សាខណ្ឌដូនពេញ ពិនិត្យ និងអនុម័ត ។
៦-ការងារផែនការគម្រោងថវិកា ចំណូល-ចំណាយថវិកា សម្រាប់ការប្រើប្រាស់ ប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ដើម្បីស្នើសុំក្រុមប្រឹក្សាខណ្ឌដូនពេញ ពិនិត្យអនុម័ត ក្នុងកិច្ចប្រជុំវិសាមញ្ញ ។
៧-ការងារផ្សេងៗ
ក/-អនុវត្តលិខិតលេខ ១២២២/១៩ដកអ.ច ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
ខ/-អនុវត្តលិខិតលេខ ១២២៥/១៩ ដកអ.រ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ៕ស តារា