ព័ត៌មានទាន់ហេតុការណ៍៖

តើពិតទេ លោកនាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យស៊ីដាច់លុយគ្រួសារជនសង្ស័យខ្ទុងពាន់ដុល្លារ ជាថ្នូរកែសំណុំរឿង?

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកម្តាយជនសង្ស័យដែលពាក់ព័ន្ធនឹងរឿងបទល្មើសកើតទុក្ខ មិនសុខចិត្តក្រោយពីលោកអនុសេនីយ៍ឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ បញ្ចុះបញ្ចូលកែសំណុំរឿង ជាថ្នូរនឹងប្រាក់រយពាន់ដុល្លារ ឬរត់ការផ្សេងៗ តែធាតុពិតបានលុយហើយ ធ្វើឲ្យពួកគាត់ទឹកភ្នែក កូនចៅពួកគាត់ នៅតែទទួលទោសពីតុលាការ ដដែល ផ្អែកលើសំណុំរឿង បទល្មើសកើនទ្វេដង ។

តាមប្រជាពលរដ្ឋមួយរូប បានលើកឡើងថា កូនរបស់គាត់ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន ក្រោមការចោទប្រកាន់នឹងបទល្មើសលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកន្លងមក ហើយនៅពេលដែលគាត់ និងក្រុមគ្រួសារ ទៅសាកសួរសុខទុក្ខកូនគាត់ ដែលកំពុងជាប់ឃុំជាបណ្តោះអាសន្ន នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ត្រូវបាន លោកអនុសេនីឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ហៅពួកគាត់ទៅនិយាយបញ្ចុះបញ្ចូល ដើម្បីកែសម្រួលសំណុំរឿង ពីការចោទកាន់ធ្ងន់ ឲ្យមកស្រាល ដើម្បីឡើងទៅតុលាការ បន្ទុកចោទប្រកាន់ ផ្លូវច្បាប់ ក៏ស្រាល ទៅតាម ដែលលោកសរសេរសំណុំរឿង ខំតែជឿតាម លោកនាយផ្នែក ទារលុយ១២០០ដុល្លារ យកទៅចាយវាយ ជាមួយអធិការ តុលាការ តែផ្ទុយទៅវិញ ក្រោយពីបានលុយហើយ លោក ឡេង វាសនា ដោះដៃចោលបាត់ សំណុំរឿងចោទប្រកាន់ រឹតតែទ្វេដង ធ្វើឲ្យពួកគាត់ទឹកភ្នែក លុយរយ ពាន់ដុល្លារ ខំដើរខ្ចី ចងការ គេទម្រាំបាន មកចាញ់បោក នៃការបញ្ចុះបញ្ចូល របស់លោកនាយផ្នែក ឡេង វាសនា ។

ជុំវិញ បាតុភាពមិនប្រក្រតីនៃការបញ្ចុះបញ្ចូលរបស់នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ក្រុមការងារ បានទាក់ទងទៅលោកឡេង​ វាសនា​ តាមរយះឆាតហ្វេសប៊ុកលោកចូលស្តាប់ហើយតែមិនឆ្លើយតប​ ។ តើករណីនេះ ជាការពិតទេ​ ? តែបើមិនពិតហេតុអ្វីលោកខ្លាចមិនហ៊ានឆ្លើយតបតតាំង?

តែទោះជាយ៉ាងណាក្តី ពលរដ្ឋលើកឡើងថា លោក ឡេង វាសនា បញ្ចុះបញ្ចូលពួកគាត់ ដើម្បីបានលុយដាក់ហោប៉ាវ ហើយទុកឲ្យគេចង់សរសេរ សំណុំរឿងចោទយ៉ាងម៉េចក៏ចោទទៅ ពោលសុីឡាក់ ៕ សុខាសែនជ័យ


ចែករំលែក៖