ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យក្នុងពិធីបុណ្យសែនព្រះខែ!

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ៖ ណាហ្គាវើលដ៍ មានកិត្តិយសសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកប្រារព្ធពិធីបុណ្យសែនព្រះខែដែលមានការសម្តែងសិល្បៈ ការដាក់តាំងចង្កៀងគោមចម្រុះពណ៌ និងការលក់នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ពីឥឡូវនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញា។ 

ដើម្បីអបអរក្នុងឱកាសនេះ មេចុងភៅនំដ៏ចំណានរបស់ណាហ្គាវើលដ៍ បានច្នៃនំសែនព្រះខែ ៤ រសជាតិ រួមមាន រសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ កាហ្វេ និងទុរេន! គ្រឿងផ្សំ និងស្នូលដែលត្រូវបានសម្រិតសម្រាំងនៅក្នុងនំ នឹងធ្វើឲ្យនំទាំងនេះមានរសជាតិឆ្ងាញ់ជាប់ចិត្ត។ 

ជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់អ្នកជាទីស្រឡាញ់របស់អ្នក អ្នកអាចជ្រើសយកស្នូលធម្មតា ឬស៊ុតពីរគ្រាប់ដែលមានតម្លៃ ១០$ ក្នុងមួយដុំ ឬ ៣៦$ ដែលមាន ៤ ដុំនៅក្នុងប្រអប់ពិសេសដែលមានរសជាតិទាំង ៤ មុខ។ ទទួលបានការបញ្ចុះតម្លៃពិសេស ១៥% សម្រាប់ការជាវចន្លោះថ្ងៃទី១៣ សីហា រហូតដល់ ២៣ សីហា ឬទទួលបានការបញ្ចុះតម្លៃ ២៥% នៅពេលកម្ម៉ង់ ៥០ ប្រអប់ ឬច្រើនជាងនេះ។ មានដាក់លក់ហើយនៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬអាចកម្ម៉ង់មុនតាមរយៈ dining@nagaworld.com ពីឥឡូវនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញា។ 

ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យដោយសេរី និងទទួលនូវអារម្មណ៍ប្លែកជាមួយការតុបតែងអគារដោយចង្កៀងគោមចម្រុះពណ៌នៅទីនេះ។ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ផ្តល់ជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីដែលចូលរួមសម្តែងដោយអ្នកសិល្បៈជាតិ និងអន្តរជាតិជាច្រើននាក់។ ហើយកុំភ្លេចថត និងបង្ហោះរូបស្អាតៗរបស់អ្នកជាមួយអ្នកសិល្បៈក្នុងឈុតសម្លៀកបំពាក់បុរាណចិននៅជាប់ច្រកចូលដែលមានចង្កៀងគោមធំៗ ហើយបន្ទាប់មក នឹងមានការដើរក្បួនចង្កៀងគោមដើម្បីប្រសិទ្ធពរជ័យដល់ភ្ញៀវទូទាំងអគារថែមទៀតផង។ 

ផ្តល់ជូនចាប់ពីថ្ងៃទី៣០ ខែសីហានេះតទៅ សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈ “The Gift”

ថ្មីស្រឡាងនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ដែលមានរយៈពេល ៤៥ នាទី និងសម្តែងដោយកំពូលអ្នកសិល្បៈជាតិ និងអន្តរជាតិនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ស័ក្តិសមសម្រាប់គ្រប់វ័យ ការសម្តែងសិល្បៈលក្ខណៈគ្រួសារមេត្រីនេះ នឹងផ្តល់ជូនចាប់ពីម៉ោង ៨ យប់ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យដែលពុកម៉ែបងប្អូនអាចមកយកសំបុត្រឥតគិតថ្លៃនៅណាហ្គាវើលដ៍។ 

មុនពេលទស្សនាការសម្តែងសិល្បៈនេះ ពុកម៉ែបងប្អូនអាចមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេពេលល្ងាចអន្តរជាតិដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដែលមានគ្រឿងសមុទ្រស្រស់ៗ សាច់ ត្រីស៊ូស៊ីឆៅ ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងជាច្រើនមុខទៀត។ បើកបម្រើរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាច ២ នាក់ ៤១$ ប៉ុណ្ណោះ។ ជាពិសេស ណាហ្គាវើលដ៍ មានបន្ថែមបង្កងឥតកំណត់នៅរៀងរាល់ថ្ងៃអង្គារបន្ថែមទៅលើអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នេះ! ហើយអ្នកក៏អាចពិសាបង្កងឥតកំណត់ផងដែរនៅក្នុងពេលអាហារថ្ងៃត្រង់ថ្ងៃអាទិត្យពីម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល នៅរៀងរាល់ថ្ងៃអាទិត្យ ១៩,៩៩$ សម្រាប់មនុស្សធំម្នាក់ ១៤$ កុមារអាយុក្រោម ១២ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ ហើយមានការកម្សាន្តឥតគិតថ្លៃជាច្រើនទៀតផងដែរសម្រាប់កុមារ ដូចជាការគូររូបនៅលើមុខ និងការច្នៃធ្វើរូបផ្សេងៗដោយប្រើប៉េងប៉ោង​។ល។ 

ជាមួយការផ្តល់ជូនដ៏អស្ចារ្យខាងលើ អ្នកអាចនាំក្រុមគ្រួសារ និងមិត្តភ័ក្តិមកប្រារព្ធពិធីបុណ្យព្រះខែនៅណាហ្គាវើលដ៍ប្រកបដោយភាពរីករាយបំផុត! 

####

អំពីណាហ្គាវើលដ៍ 

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្សជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី ឬការប្រជុំផ្សេងៗ។

 

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖ 

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86 

Email: phouksolinda@nagaworld.com

 

នំសែនព្រះខែរបស់ណាហ្គាវើលដ៍ គឺជាកាដូដ៏ស័ក្តិសម​បំផុត​នៅក្នុងរដូវកាលនេះ

ទស្សនាការសម្តែងសិល្បៈ​អបអរពិធីបុណ្យសែនព្រះខែដោយសេរី ម៉ោង៦ល្ងាចរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដី​នៅណាហ្គាវើលដ៍ទី១

ប៊ុហ្វេអន្តរជាតិ​ពេលល្ងាច​នៅភោជនីយដ្ឋាន 2Pangea ដែលមានគ្រឿងសមុទ្រស្រស់ៗ នៅម៉ោង៥និង៣០នាទីល្ងាច រៀងរាល់ថ្ងៃ នៅណាហ្គាវើលដ៍ទី២ និងមានបន្ថែម​បង្កងឥតកំណត់នៅរៀងរាល់ថ្ងៃអង្គារ!


ចែករំលែក៖