ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងកង្កហិង្សាមួយក្រុមរត់ចោលម៉ូតូប្រាំគ្រឿ ននៅពេលសមត្ថកិច្ចចុះបង្ក្រាប

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ក្មេងទំនើងវ៉ៃតប់គ្នាមួយក្រុម រត់ចោលម៉ូតូប្រាំគ្រឿង ខណ:សមត្ថកិច្ចចុះបង្ក្រាប កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩​ ស្ថិតនៅភូមិ តាមនសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមសនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋម្នាក់ ស្ថិតនៅភូមិតាមនសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ថា មានក្រុមក្មេងទំនើងបានវាយតប់គ្នានៅកន្លែងដាក់បាស នៅភូមិ/ឃុំ ខាងលើ ពេលនោះ កម្លាំងទីបញ្ជាការវរៈ ចំនួន ០៧នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ដន លកិ្ខណា នាយផ្នែកបុគ្គលិក បានចុះធ្វើអន្តាគមន៍ទៅដល់ កន្លែងកើតហេតុភ្លាមៗ ក្រុមក្មេងទំនើងក៏រត់ចបាត់អស់ ហើយបានបន្សល់ទុកនូវម៉ូតូ ចំនួន០៥ គ្រឿង និងបានយកមករក្សាទុកនៅទីបញ្ជាការវរៈ ដើម្បីរងចាំកម្លាំងជំនាញរបស់អធិការនគរបាល ស្រុកបន្ទាយអំពិល ចុះធ្វើការស្រាវជ្រាវ៕ ប៉ែន នួន


ចែករំលែក៖