ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្សយ័ជនជាតិចិន២នាក់ ពាក់ពន្ធ័អំពើជួញដូរ ចែកចាយគ្រឿងញៀន នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្សយ័ជនជាតិចិន២នាក់ពាក់ពន្ធ័អំពើជួញដូរចែកចាយគ្រឿងញៀនកាលពីម៉ោង៥ព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅក្រុម៩ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១ ឈ្មោះ. Wu Yin ភេទប្រុសអាយុ២៨ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាដក ទីកន្លែងកំណើតប្រទេសចិន ២ ឈ្មោះ Chen Yuee ភេទស្រីអាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅខារ៉ាអូខេ ទីកន្លែងកំណើតប្រទេសចិន ។

វត្ថុតាងដកហូតបានរួមមានម្សៅពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២ ប្រភេទ ក្នុងនោះមានម្សៅសរ ០៤កញ្ចប់ (០២កញ្ចប់ធំ) និងប្រភេទ CK HK ចំនួន០៦ កញ្ចប់ និងសម្ភារពាក់ពន្ធ័មួយចំនួនទៀត ។

បើតាមនគរបាលបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញសាកសួរ ឈ្មោះ Wu Yin រួចរាល់ហើយក៏បន្តនីតិវិធីឈានទៅដល់ឆែកបន្ទប់ជួលដែលមានលេខបន្ទប់៦០៣ ផ្ទះសំណាក់យីហោ ជិន ខាយ យីន វេលាម៉ោង ៥.៣០ នាទីព្រឹកថ្ងៃដដែលស្ថិតនៅក្រុម ១៧ភូមិ១ សង្កាត់លេខ ២ ក្រុងព្រះសីហនុ បានរកឃើញវត្ថុតាងបន្ថែម រួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ (០១កញ្ចប់) កញ្ឆាក្រៀម០១ កញ្ចប់ទៀត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖