ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន១២នាក់ត្រូវបាននគរបាលខណ្ឌសែនសុខបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យចំនួន១២នាក់ ពាក់ព័ន្ធនឹងករណី៤ផ្សេងគ្នា ទៅកាន់ តុលាការ ។ ករណីទី១ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ ករណីទី២៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន៩នាក់ ករណីទី៣ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន១នាក់ និងករណីទី៤ ៖ ប៉ុនប៉ងឃាតកម្មចំនួន១នាក់។ ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ វិ ធី សាកសួរ និ ងកសាងសំណុំរឿង ។ ជនសង្ស័យ ទាំង១២នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង ។

លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសារធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ ចន្ទ លីហ្សា


ចែករំលែក៖