ព័ត៌មានទាន់ហេតុការណ៍៖

ដើរទាក់ឆ្កែពេលយប់ ត្រូវនគរបាលឃាត់ខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាដើរទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋពេលយប់ត្រូវបាននគរបាលល្បាតប្រទះឃើញឃាត់បានម្នាក់ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ចំណុចមុខពេទ្យឯករាជ្យ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ រិន ឌីណា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួន) ទី២ មិនស្គាល់ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍បានល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា ស៊ីរូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-2241​ ដោយឃើញសង្ស័យ ក៏ហៅឈប់សុំការឆែកឆេរ ភ្លាមនោះអ្នកអង្គុយខាងក្រោយបានលោតចុះរត់គេចខ្លួនបាត់ទើបឃាត់ម្នាក់រកឃើញសម្ភារសម្រាប់ទាក់សត្វឆ្កែ​ ១ដែកថ្នាំងអំពៅប្រវែងប្រហែល៣តឹក ចំនួន១ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖