ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងស្រកនៅស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ នៅស្រុកកណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់លោក កែវ វ័យ បានបញ្ជាក់នាល្ងាចថ្ងៃអង្អារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះថា ទឹកចាប់ផ្តើមស្រកតាមលំដាប់លំដោយហើយ ។

លោក កែវ វ័យ បន្តថា នៅស្រុកភ្នំក្រវាញទឹកស្រកអស់ ១.៥៥ម៉ែត្រ កម្ពស់នៅសល់ ២.៩៦ម៉ែត្រ ក្រុងពោធិ៍សាត់ស្រកអស់ ០១៩ម៉ែត្រ កម្ពស់នៅសល់ ៤.៧២ម៉ែត្រ ។

លោក បន្តទៀតថា កម្ពស់ទឹកជំនន់ទឹកភ្លៀងស្រកស្រុក.ក្រុងខាងលើៗជាបណ្ដើរៗ ធ្វើឲ្យទឹកហូរចុះសម្រុកទៅឡើងនៅស្រុកកណ្ដៀង ជាស្រុកមួយជាប់បឹងទន្លេសាបផងដែរ ប៉ុន្តែទឹកនឹងស្រករយៈពេលខ្លីខាងមុខ ខណៈទឹកកំពុងហូរបោះពួយខ្លាំងចូលផ្ទៃបឹងទន្លេសាប ៕ បុឹម ពិន


ចែករំលែក៖