ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត RANGEROVER បើកបុករថយន្តស្ទូចរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបើករថយន្តលឿនបុករថយន្តឈប់ស្ទូចបង្គោលស្លាកប៉ាណូ​ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៣ ខែសីហា ​ឆ្នាំ២០១៩​ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក​ តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RANGE ROVER​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2AE 9998​ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលបុករថយន្តស្ទូចដែល កំពុងឈប់ស្ទូចបង្គោលស្លាកប៉ាណូពីក្រោយបណ្តោយឲ្យរងការខូចខាតចំណែកម្ចាស់រងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖