ភ្នំពេញ៖ ទីបំផុត ចំណងស្នេហ៍កូនមួយរវាង តារាស្រីសិចស៊ី ឆ័យ លី ដាឡែន និងស្វាមីវ័យក្មេងនោះបានដើរដល់ផ្លូវទ័លហើយ ។ ដល់ផ្លូវទាល់មានតែហេតុផលមួយខ្លីថារស់នៅមិនចុះសម្រុងគ្នា ។
ទើបនឹងបង្ហាញមុខរួមគ្នាក្នុងកម្មវិធីជប់លៀង និងកម្មវិធីលើកញ្ចក់ទូរទស្សន៍ដោយភាពផ្អែមល្ហែមមិនបានប៉ុន្មានផងស្រាប់តែដំណឹងបែកបាក់គ្រួសាររបស់ ឆ័យ លីដាឡែន ត្រូវបានផ្ទុះឡើយ ។ លេចដំណឹងស្នេហ៍ប្រែប្រួលនេះបានកើតមានឡើងក្រោយពីអ្នកជិតដិតទម្លាយថា ស្នេហានេះបាត់បង់ភាពផ្អែមល្ហែមបន្តិចម្តងៗចាប់តាំងពីដើមឆ្នាំមកនេះ ។ មិនមានការបញ្ជាក់ឲ្យអស់ពីតារាស្រីសម្តីបានឆ័យ លីដាឡែន នៅឡើយ ប៉ុន្តែយោងតាមប្រភពអ្នកកៀកកិតជិតតារាស្រីរូបនេះលើកឡើងថា ចាប់តាំងពីដើមខែសីហាមកម្ល៉េះដែលឆ័យ លីដាឡែន ពោលពាក្យចែកផ្លូវគ្នាដើរជាមួយស្វាមី អមដោយភាពស្រងូតស្រងាត់ជាញឹកញយ បើទោះបីជានាងព្យាយាមសើច និងធ្វើសកម្មភាពផ្សេងៗបន្លប់ទុកក៏ដោយ ។
ប្រភពថាពួកគេជ្រើសរើសផ្លូវដើររៀងខ្លួនដោយទុកកូនប្រុសឈ្មោះ តារា ឆៃយ៉ានុត វ័យជិត២ខួបដែលជាតំណក់ឈាមឲ្យខាងស្រីជាអ្នកចិញ្ចឹម ប៉ុន្តែទំនាក់ទំនងរាប់អានទៅមកគឺមានធម្មតា ពិសេសការចេញចូលមើលថែកូនប្រុសដែលមានវ័យជាងមួយឆ្នាំនោះ ។
គួរបញ្ជាក់ដែរថាក្រោយស្វែងយល់ចិត្តគ្នាជាជាង២ឆ្នាំ តារាសម្ដែងស្រីសិចស៊ី កញ្ញា ឆ័យ លីដាឡែន បានរៀបការ ជាមួយលោក រិទ្ធី ឧត្តមស៊ីដារ៉ា ដែលជាតារាសម្តែង នៅលើទឹកដីកំណើតនា ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ។ ក្រោយរៀបការនាងក៏ធ្លាប់លេចចេញដំណឹងរកាំរកូសនឹងស្វាមីជាហូរហែផងដែរ ៕ វឌ្ឍនា