ព័ត៌មានទាន់ហេតុការណ៍៖

ចង់ឱយយុវជនសម័យក្រោយយល់ដឹងកាន់តែច្បាស់ ពីប្រពៃណីសាមគ្គី រវាងមិត្តភាពប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួង ការពារជាតិ ក្នុងនាមសម្តេច ពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្វាគមន៍ចំពោះវត្តមានគ ណប្រតិភូ នាយទាហាសម្រាក បំប៉នសុខភាព និងភរិយារបស់កងទ័ពប្រជាជនវៀតណាម ដោយបានលើកឡើង ពីកិច្ចសហ ប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនតទៅមុខជាលំដាប់ ។

នាយឧត្តមសេនីយ៍ ជៀង អំ ថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយគណប្រតិភូ កាលពីរសៀលថ្ងៃ ពុធ ១៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨ នៅសាលប្រជុំក្រសួងការពារជាតិ ។

នាឱកាសនេះ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការ ពារជាតិបានលើកឡើងពីការអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធសង្គម ពិសេសសំណង់អគារ រីកលូតលាស់ដូចផ្សិត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំនាវាកម្ពុជា ឆ្ពោះទៅកាន់កោះត្រើយ សុខសន្តិភាព ស្ថេរភាព នៅក្នុងតំបន់និងពិភព លោក ។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ ក៏បានរំឮកពីអតីភាព ដែលកម្ពុជា ធ្លាក់ដល់លេខសូន្យ នាអំឡុងពាក់កណ្តាលទសវត្យទី ៧០ ត្រូវរបបប្រល័យពូជ សាសន៍ ប៉ុល ពត បំផ្លាញគ្រប់ហេដ្ឋា រចនា សម្ព័ន្ធ ដល់ឬសគល់ ។ ប៉ុន្តែដោយបានការជួយជ្រោម ជ្រែងពីកងទ័ពប្រជាជនវៀតណាមសហការជាមួយកងទ័ពបដិវត្តកម្ពុជា វាយរំលំរបបប្រល័យពូសាសន៍ឱយអន្តរាយ ដល់សព្វថ្ងៃនេះ ។ ក្នុងនោះរហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ចំណងមិត្តភាព សាមគ្គីភាព មិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ ។ កងទ័ពវៀតណាម នៅតែបន្តជួយបណ្តុះបណ្តាល ដល់កង យោធពលខេមរភូមិន្ទ(ខ.ភ.ម)ស្ទើរ គ្រប់ជំនាញ ដើម្បីឱយ(ខ. ភ.ម ) មានធនធានមនុស្សនិង ពង្រឹងខ្លួនកាន់តែរឹងមាំក្នុងកិច្ច ការ ពារបូរណភាពទឹកដី របស់ខ្លួន ។

លោកវរសេនីយ៍ឯក ជូ ម៉ាញ់ហ្វុង អតីតប្រធានស្នងការនយោ បាយ ទីបញ្ជាការយោធាក្រុង ហាយហ្វុង យោធភូមិភាគទី ៣ កងទ័ពប្រជាជនវៀតណាមប្រធានប្រតិភូ បានសំដែងគារវកិ ច្ច ចំពោះវត្តមានថ្នាក់ដឹកនាំ ក្រសួងការពារជាតិ នៃព្រះរាជា ណាចក្រកម្ពុជា ដែលឆ្លៀតពេលដ៏មមាញឹក ទទួលស្វាគមន៍ យ៉ាងរាក់ទាក់ដល់ប្រតិភូយើងខ្ញំុ ប្រកបដោយក្តីស្និទ្ធស្នាល ដូចបងប្អូនរួមឧទ្ទរជាមួយ ។

លោកក៏បានជំរាបពីក្រុមប្រតិភូចូលនិវត្តន៍ មួយភាគជាអ្នកធ្លាប់បានចូលរួមសហការប្រយុទ្ធជាមួយគ្នាដោយបណ្តេញ ទាហាន ប៉ុលពត ជួយរំដោះ ការពារមិនឱយរបបប្រល័យពូជសាសន៍វិលវិញជាលើកទីពីរ បានជាដាច់ខាត ។

យើងសង្ឃឹមថា និងណែនាំដល់យុវជនសម័យក្រោយ ឱយយល់ដឹងកាន់តែច្បាស់ ពីប្រពៃណី ទំនាក់ទំនងសាមគ្គីគ្នា កាន់ តែរឹងមាំទ្វេឡើងថែមទៀត ។

គួររំឮកផងដែរថា គណប្រតិភូអព្ជើាញមកនាថ្ងៃនេះ មាននាយទាហាសម្រាក បំប៉នសុខភាព និងភរិយារបស់កងទ័ពប្រជាជនវៀតណាមចំនួន១៥រូបនិងភរិយា១៥ រូបទៀតសរុបចំនួន ៣០ រូប អព្ជើាញ នៅព្រះរាជាណាចក្រកម្ពុជារយះពេល១០ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ខែ សីហាឆ្នាំ ២០១៩ ផងដែរ ៕សុខដុម


ចែករំលែក៖