ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ចើញបើកវិញ្ញាសារប្រឡង ដោយមានមន្ត្រីមកពីរជុំវិញខេត្តអបដំណើផងដែរ នៅសាលាវិទ្យាល័យព្រះរាជបូជនិយកិច្ច បានបើកការប្រឡងមធ្យមសិក្សាទុតិយភូមិ តាមកាលកំណត់របស់ក្រសួងអប់រំយុវជន និងកីឡា ដែលចាប់ផ្តើមនៅថ្ងៃទី១៩-២០ រយៈពេល២ថ្ងៃ ក្នុងខែសីហា ឆ្នាំ២០១៩ទូរទាំងប្រទេស។
លោកម៉ែន គុង អ្នកនាំពាក្យសាលខេត្តបានផ្តល់បទសម្ភាស៍ដល់អ្នកសារព័ត៌មានយើងថាៈ ក្នុងការប្រឡងទុតិយភូមិឆ្នាំនេះមិនខុសពីរឆ្នាំមុននោះទេ ចំពោះខេត្តស្ទឹងត្រែងយើង គឺៈមានមណ្ឌលប្រឡងពីរ ការប្រឡងក៏បានប្រព្រឹត្តិទៅ ដូចខេត្តដ៏ទៃទៀតដែរ ហើយលោកអភិបាលនៃគណៈអភិបាលខេត្តលោកនឹងអញ្ចើញចូលរួមបើកវិញ្ញាសារប្រឡ ដើម្បីឲ្យមានភាពសុគ្រឹតបន្លាភាពដល់បេក្ខជន នឹងចូលរួមលើកទឹកចិត្តដល់បេក្ខជនផងដែរ។ ហើយនៅក្នុងសម័យប្រឡងថ្ងៃទី១៩ ខែសីហានេះ មានបេក្ខជន ចូលរួមប្រឡងចំនួន៦០៤នាក់ បែងចែកជាពីរមណ្ឌល ទី១.គឺវិទ្យាល័យព្រះរាជបូជនីយកិច្ចយើងនេះ ទី២.មណ្ឌលវិទ្យាល័យហ៊ុន សែន ស្រែពោធិ៍យើងផងដែរ ហើយសិស្សទាំងអស់មកពីបណ្តាក្រុង-ស្រុកទាំងយើងទាំង៦ក្នុងខេត្តស្ទឹងត្រែង។
លោកបន្តទៀតថាៈនៅមណ្ឌលប្រឡងនិមួយៗ មានការកម្លាំងសមត្ថកិច្ចនគបាលខេត្ត នឹងកម្លាំងកងរាជអាវុធហត្ថខេត្ត យ៉ាងតឹងរឹង ហើយក្នុងនោះក៍មាននគបាលចរាចរណ៍ ជួយធ្វើចរាចរណ៍ដើម្បីជួយសម្រួល ដល់បេក្ខជន យាមការពារនៅសន្តិសុខ នឹងសម្ភារៈបេក្គជនដែលមកប្រឡង មកពីរបណ្តាស្រុកនឹងក្រុង ដូចជាម៉ូតូជាដើម ដោយមិនគិតថ្លៃក្នុងរយៈពេល២ថ្ងៃនេះផងដែរ។
ក្នុងនោះផងដែរ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើដល់បេក្ខជន បេក្ខនារី ប្រឡងនឹងជួយលើកទឹកចិត្តយ៉ាងខ្លីក្នុងការអញ្ចើញបើកវិញ្ញាសារប្រឡងថ្ងៃនេះថាៈ គ្មួយៗទាំងអស់ត្រូវតស៊ូ ខិតខំយកចិត្តទុកដាក់ប្រឡង កំចាញ់ច្រាបតាំងចិត្តខ្លាហាន ដើម្បដណ្តើមយកជ័យលាភី ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យើង ឲ្យបានគ្រប់ៗគ្នា។
បើតាមរបាយការណ៍មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា: បេក្ខជន៦០៤នាក់ ក្នុងនោះមានស្រីចំនួន២៩៤នាក់ ត្រូវបានបែងចែកដូចខាងក្រោម៖-ថ្នាក់វិទ្យាសាស្ត្រសង្គម- មណ្ឌលប្រឡងវិទ្យាល័យព្រះរាជបូជនីយកិច្ច មានបេក្ខជនចំនួន៥១៩នាក់ ស្រី២៥១នាក់ ។វិទ្យាល័យព្រះរាជបូជនីយកិច្ច ចំនួន២១២នាក់ ស្រី៩៤នាក់ ។ វិទ្យាល័យហ៊ុនសែនស្ទឹងត្រែងចំនួន៩៩នាក់ ស្រី៥០នាក់ ។ វិទ្យាល័យទួលវិជ្ជា ចំនួន៥៩នាក់ ស្រី៣៧នាក់ ។
វិទ្យាល័យហ៊ុនសែនកោះស្រឡាយចំនួន២៣នាក់ ស្រី១៥នាក់ ។ វិទ្យាល័យព្រះគោ ចំនួន៥១នាក់ ស្រី២៩នាក់ ។ វិទ្យាល័យសេសានសុវត្ថិភាព ចំនួន១៣នាក់ ស្រី០២នាក់ ។ វិទ្យាល័យសៀមប៉ាងចំនួន២៥នាក់ ស្រី១៤នាក់ ។ ក្នុងចំណោមបេក្ខជនទាំងនេះ ក៏មានបេក្ខជនស្វៃរិនចំនួន៣៧នាក់ផងដែរ ។ -ថ្នាក់វិទ្យាសាស្ត្រ-មណ្ឌលប្រឡងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង មានបេក្ខជនសរុបចំនួន៩៥នាក់ ស្រី៤៣នាក់ ក្នុងនោះ វិទ្យាល័យព្រះរាជបូជនីយកិច្ច ចំនួន៤៨នាក់ ស្រី២៨នាក់ ។ វិទ្យាហ៊ុនសែនស្ទឹងត្រែង ចំនួន៣៦នាក់ ស្រី១៥នាក់ ។ វិទ្យាល័យទួលវិជ្ជា ចំនួន១១នាក់ ស្រី០០នាក់ ៕ មាស សុផាត