ខេត្តឧត្តរមានជ័យ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងតាវ ដឹកនាំដោយ លោក អនុសេនីយ៍ឯកផេង ភួត នាយប៉ុស្ដិ៍ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ចំណុចទំនប់ថ្មី ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនោះ បានឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតវត្ថុតាងឧបករណ៍ឆក់ត្រី៤គ្រឿង អាគុយ៤០អំពែចំនួន៤ ដែលមានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ស្រុក ស្រ៊ុន ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង, ២-ឈ្មោះ គង់ គិន ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង, ៣-ឈ្មោះទុន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ៤-ឈ្មោះ សឿន វិន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។
បច្ចុប្បន្ន បានអប់រំ និងកិច្ចសន្យារួចឲ្យត្រឡប់ទៅមូលដ្ឋានវិញ ចំណែកវត្ថុតាងរក្សាទុកបណ្ដោះអាសន្ន ដើម្បីកម្ទេចចោល ៕ ប៉ែន នួន