ព័ត៌មានទាន់ហេតុការណ៍៖

តារាស្រី៥ដួងបញ្ចេញសម្រស់ដូចស្រីសួគ៌ក្នុងឈុតប្រណីតបុរាណខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ភាពប៉ិនប្រសប់តុបតែងមុខច្នៃប្រឌិត និងភាពសម្បូរបែបនៃធនធានមនុស្សផ្នែកសម្អាងបានជំរុញឲ្យមានភាពលេចធ្លោរមួយចំនួយគួរឲ្យចាប់អារម្មណ៍ ។ ក្នុងនោះតារាស្រីល្បីឈ្មោះ៥រូបបានគ្រងសម្លៀកបំពាក់ប្រណីតច្នៃប្រឌិតក្នុងមូលមដ្ឋានគ្រឹះខ្មែរបូរាណដ៏គួរឲ្យទាក់ទាញ ។

សិល្បារិនីខ្មែរទាំង៥រូបដែលទទួលបានការកោតសរសើរខ្លាំងលើការគ្រងសម្លៀកបំពាក់និងតុបតែងខ្លួនពីអ្នកជំនាញនោះមានដូចជា ទី១អ្នកនាង សារ៉ាយសក្កណា ដែលបានដឹកដៃស្វាមី ពីសហរដ្ឋអាមេរិក ចេញទៅថតឈុតបុរាណក្នុងសម្លៀកបំពាក់ព្រះបាទជ័យវរ្ម័នទី៧ នឹងព្រះនាង ឥន្ទ្រទេវី នៅលើទឹកដីអច្ឆរិយៈអង្គរយ៉ាងស្រស់ស្អាតនិងពិតជាអស្ចារ្យខ្លាំងណាស់ ។

ទី២គឺកញ្ញា ណាក់ ស្រីណា ។ កន្លងទៅថ្មីៗនេះឈុតព្រះម៉ែនាគដែលតារាស្រីរូបនេះគ្រងទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជនថាមិនត្រឹមតែស្រស់ស្អាតគឺបានបង្កប់នូវអត្តសញ្ញាណជាតិខ្មែរយ៉ាងស៊ីជម្រៅក្នុងមួយសន្លឹកនេះ ។ តារាស្រីរូបនេះក៏នឹងក្លាយជាបេក្ខភាពតំណាងឲ្យជាតិកម្ពុជាដើម្បីទៅចូលរួមការប្រកួតបវរកញ្ញា Miss United Nation International Pageant 2019 ដែលនឹងធ្វើឡើងនៅប្រទេសកាណាដា ។

ទី៣គឺ កញ្ញា ដួង ម៉ានិចដែលនាងកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់អំពីឈុតសម្លៀកបំពាក់បុរាណខ្មែរមានឈ្មោះថា”អប្សារាសក់ក្រង” ដែលអមលម្អដោយគ្រឿងអលង្ការ ដែលច្នៃប្រណីតផ្ទាល់ដៃពីកូនខ្មែរ ។ មានអ្នកជំនាញច្នៃម៉ូតសម្លៀកបំពាក់ គ្រឿងអលង្ការ និងតុបតែងមុខ និងជាងថតរូបជាច្រើនរូបបានសហការគ្នាបង្កើតឈុត ដែលនាងចាត់ទុកថាអស្ចារ្យនេះឡើង ។

ទី៤គឺអតីតFreshie Girl ចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ ២០០៧ កញ្ញា ប្រាសាទ ដាវីន តារាសម្តែង និងបង្ហាញម៉ូត សម្បុរស្រអែមស្រស់ កញ្ញា ប្រាសាទ ដាវីន បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបានបង្ហាញស្នាដៃសិល្បៈជាច្រើនបន្តបន្ទាប់ អ្វីដែលពិសេសនាងធ្វើឲ្យគេចាប់ភ្លឹកនិងកោតសរសើរអំពីសម្រស់ និងទេពកោសល្យនៃការថតម៉ូតថ្មីច្នៃដោយជាងជំនាញក្នុងឈុតអប្សរាសដ៏រស់រវើក ។

ទី៥គឺកញ្ញាឯក Miss Grand កញ្ញាឌី លីកា ដែលនាងកាន់តែមានប្រជាប្រិយភាពនៅក្នុងការងារសិល្បៈ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់ ។

តារាស្រីរូបនេះបានធ្វើឲ្យគេចាបើអារម្មណ៍គ្រប់គ្នា ក្រោយបានឃើញរូបសម្រស់ដ៏ប្លែកភ្នែកខ្លាំង ក្នុងការតែងខ្លួនយ៉ាងស្រស់ស្អាតយ៉ាងខ្លាំង ។ ដោយក្នុងនោះនាងបានធ្វើការយតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់បុរាណ យ៉ាងស្រស់ស្អាត និងមើលទៅប្លែកភ្នែកតែម្តង ព្រោះទម្រង់មុខនាងបែបធម្មជាតិ ជាជនជាតិខ្មែរពិតៗ៕ វឌ្ឍនា


ចែករំលែក៖